Lexus LBX ឆ្នាំ ២០២៤ ប្រើ hybrid ចេញលក់នៅប្រទេសថៃតម្លៃខ្ទង់ ៦មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន Lexus បានធ្វើការដាក់ចេញជាផ្លូវការនៅរថយន្ត Lexus LBX ស៊េរីឆ្នាំ ២០២៤ នៅក្នុងទីផ្សារប្រទេសថៃ ផ្តល់ជូននៅជម្រើស ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៦០ ១៥៧ ដុល្លារ ដល់ ៦៤ ៥៥២ ដុល្លារ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LBX ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT សម្រាប់ម៉ូដែលប៉ុង២ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ

សម្រាប់ការឌីស្សាញរបស់រថយន្តនេះ ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ចង្កៀងមុខ bi-beam LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់ដោយប្រព័ន្ធ Lexus Link Connect ដែលអាចប្រើបានជាមួយ Apple CarPlay/Android Auto និងប្រព័ន្ធ OTA ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម