[បរទេស] កាលពីពេលថ្មីកន្លងទៅនេះ រថយន្ត Lexus LBX ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Lexus LBX បានទទួលពិន្ទុទៅលើការ៖
- ការពរអ្នកដំណើរពេញវ័យចំនួន ៨២ ភាគរយ
- ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៩ ភាគរយ
គួរឲ្យដឹងថា Lexus LBX ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT សម្រាប់ម៉ូដែលប៉ុង២ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ៕