ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត LC 500 Convertible ប្រភេទបើកដំបូល ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយក្នុងនោះវាបានអាប់ដេតប្រព័ន្ធជើងក្រោម និងជម្រើសពណ៌ ផងដែរ។
រថយន្ត Lexus LC 500 Convertible ឆ្នាំ២០២២ ថ្មី នឹងមានបំពាក់ប្រព័ន្ធបូម Adaptive Variable Suspension (AVS) មកស្តង់ដារ តែម្តង។
រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ និងកម្លាំងរមួល ៥៤០ញ៉ូតុនម៉ែត្រ ប្រើប៉ុងក្រោយ និងប្រអប់លេខអូតូ ១០វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី និងមានល្បឿនអតិបរមា ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។
សម្រាប់ស៊េរីឆ្នាំ២០២២ LC 500 Convertible នឹងផ្តល់ជម្រើសពណ៌សរុបចំនួន ៩ គឺ Ultra White, Atomic Silver, Smoky Granite Mica, Caviar, Infrared, Flare Yellow, Nightfall Mica, Nori Green Pearl និង Cadmium Orange។
បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាបំពាក់ប្រព័ន្ធ Lexus Safety System+ មកស្តង់ដារ ក្នុងនោះរួមមានទាំង មុខងារ Pre-Collision System with Pedestrian Detection, Lane Departure Alert with Lane Keep Assist, All-Speed Dynamic Radar Cruise Control, Intelligent High Beams, Blind Spot Monitor និង Rear Cross-Traffic Alert ទៀតផង។
សូមបញ្ជាក់ថា រថយន្ត Lexus LC 500 Convertible ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ១០១ ១០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕