Lexus LC 500 Inspiration Series ឆ្នាំ២០២១ លេងពណ៌ខ្មៅក្រិប ផលិតតែ១០០គ្រឿងគត់

ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត LC 500 ប្រភេទ Inspiration Series ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយខុសពីឆ្នាំមុន ព្រោះលើកនេះលេងពណ៌ខ្មៅក្រិបតែម្តង។

រថយន្ត Lexus LC 500 Inspiration Series ឆ្នាំ២០២១ គឺជាម៉ូដែលទី ៥ ហើយនៃត្រកូល LC ហើយវានឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតួខ្លួនពណ៌ខ្មៅ Obsidian black និងបំពាក់យ៉ាន់ forged-alloy ពណ៌ខ្មៅ ទំហំ ២០អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ កាប៊ីនខាងក្នុងនៃរថយន្ត Lexus LC 500 Inspiration Series ឆ្នាំ២០២១ គឺបានបំពាក់កៅអីស្ព័រ Alcantara ពណ៌ខ្មៅ លាយជាមួយពណ៌ត្នោតចាស់ និងខ្សែក្រវ៉ាត់ពណ៌ត្នោតចាស់ផងដែរ។ បន្ថែមពីនេះ Alcantara ពណ៌ខ្មៅក៏ត្រូវបានបំពាក់លើដៃចង្កូត និងចង្កឹះលេខ ទៀតផង។

រថយន្តស្ព័ររបស់ជប៉ុននេះបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ naturally aspirated V8 មានកម្លាំង ៤៧១សេះ ដំណោះរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម