Lexus LC Inspiration Series ចេញលក់នៅអូស្ត្រាលី មានមិនដល់១០គ្រឿង ហើយនេះតម្លៃវា

រថយន្តស្ព័ររបស់ជប៉ុន Lexus LC Inspiration Series បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីជាផ្លូវការ ប៉ុន្តែចំនួនមានកំណត់ ពោលគឺមិនដល់ ១០គ្រឿងឡើយ។

LC ម៉ូដែលពិសេស Inspiration Series នេះត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ១៤២ ០០០ដុល្លារ ដោយប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧០សេះ ប្រើប្រអប់លេខអូតូ ១០វគ្គ។ វាក៏មានជម្រើសម៉ាស៊ីនមួយទៀត គឺ ៣,៥លីត្រ Hybrid ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៤សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៤ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តស្ព័រសម្រាប់ទីផ្សារប្រទេសអូស្ត្រាលីនេះមានតែ ១ពណ៌ប៉ុណ្ណោះ គឺ បៃតងចាស់ Khaki Metal ខណៈកាប៊ីនខាងក្នុងមានពណ៌ខ្មៅ និងត្នោត។

ក្រៅពីនោះ វាមានបំពាក់មុខងារពិសេសៗ ដូចជា ចង្កៀង LED, យ៉ាន់ ២១អ៊ីង, មុខងារ Android Auto និង Apple CarPlay, អេក្រង់ Infotainment System ទំហំ ១០,៣អ៊ីង, ផែនទី និង ប្រព័ន្ធសំឡេង Mark Levinson ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម