Lexus LC Inspiration Series ថ្មី មានលក់នៅប្រទេសមួយនេះ មិនដល់ ៥គ្រឿង តម្លៃខ្ទង់ ១៧ម៉ឺនដុល្លារ

រថយន្ត Lexus LC Inspiration Series ស៊េរីឆ្នាំ២០២១ នឹងចេញលក់នៅប្រទេសអូស្ត្រាលី ក្នុងពេលឆាប់ៗខាងមុខ ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុននេះរំពឹងថា វាមានមិនដល់ ៥គ្រឿងឡើយសម្រាប់ទីផ្សារខាងលើ។

រថយន្ត Lexus LC Inspiration Series ឆ្នាំ២០២១ ដែលមានលក់នៅអូស្ត្រាលីនេះ នឹងផ្តល់ជម្រើស LC 500 និង LC 500h ជាមួយនឹងតម្លៃខ្ទង់ ១៧០ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល LC 500 មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ ខណៈម៉ូដែល LC 500h ប្រើម៉ាស៊ីន Hybrid មានកម្លាំង ៣៥៤សេះ។

ជាមួយគ្នានេះដែរ រថយន្ត LC Inspiration Series នេះ នឹងផ្តល់ជម្រើស ៣ពណ៌ គឺ Onyx, White Nova ឬ Sonic Silver។ ក្រៅពីនោះវាមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ប៉ាណាមុខខ្មៅ, យ៉ាន់ ២១អ៊ីញ, កាងកន្ទុយត្រីក្រោយ Carbon Fiber, ពូកស្បែក និងកាំម្ញី ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម