Lexus LC500 Coupe និង Convertible ទទួលបានការអាប់ដេតថ្មី នៅប្រទេសជប៉ុន

ក្រុមហ៊ុន Lexus បានបន្ថែមការអាប់ដេតមួយចំនួន ទៅលើរថយន្ត LC500 និង LC500h ទាំងប្រភេទតួខ្លួន Coupe និង Convertible សម្រាប់ទីផ្សារប្រទេសជប៉ុន។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ បានផ្តោតកាន់តែខ្លាំងទៅលើ គុណភាពនៃការបើកបរ និង ដំណើរការ នៃរថយន្ត LC500 ដោយបានអាប់ដេតទៅលើប្រព័ន្ធបូម និង ប្រព័ន្ធទប់លំនឹង ដើម្បីធ្វើឲ្យការបើកបរកាន់តែមានផាសុកភាព ហើយក៏បានបង្កើនល្បឿនឆ្លើយតបនៃដៃចង្កូត ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះទៅទៀត Lexus ក៏បានអាប់ដេតលើប្រព័ន្ធ Lexus Dynamic Handling System នៃរថយន្តប្រភេទ Grand Tourer នេះផងដែរ។

ក្រៅពីនោះ Lexus បានចេញពណ៌ថ្មី ហៅថា Sonic Iridium សម្រាប់ LC Coupe និង Convertible ព្រមទាំងពណ៌ Terrane Khaki Mica Metallic និងយ៉ាន់ក់ង ២១អ៊ីញ ប្រភេទ forged aluminum ពណ៌ខ្មៅ ទៀតផង។

គួរឲ្យដឹងថា រថយន្ត Lexus LC500 មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ naturally-aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ និង កម្លាំងរមួល ៥៣៩ញ៉ូតុនម៉ែត្រ ខណៈ LC500h ប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង និង ម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៣៥៤សេះ និង កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម