Lexus LM ថោកជាងគេតម្លៃ ៣០ម៉ឺនដុល្លារ នៅទីផ្សារវៀតណាម

រថយន្តវ៉ែនប្រណីតរបស់ Lexus គឺម៉ូដែល LM បានប្រកាសចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសវៀតណាម ដែលមានចំនួនពីរជម្រើសគឺប្រភេទកៅអី៧ និងប្រភេទកៅអី៤។

រថយន្តវ៉ែនដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុននេះ នឹងមានដាក់លក់ចាប់ពីខែសីហា ឆ្នាំ២០២១ ដោយប្រភេទកៅអី៧មានតម្លៃប្រមាណជា ២៩៤ ៨២២ដុល្លារ និងប្រភេទកៅអី៤មានតម្លៃប្រមាណ ៣៥៥ ៥០៣ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តវ៉ែនប្រណីតទាំងពីរប្រភេទនេះមានបំពាក់ដូចគ្នានូវតម្រង់ខ្យល់ Nano-e, មានប្រព័ន្ធផ្លាស់ប្ដូរប្រភពខ្យល់ស្វ័យប្រវត្តិ ហើយក៏មានបំពាក់ប្រព័ន្ធកម្សាន្តជាឧបករណ៍បំពងសំឡេងម៉ាក Mark Levinson ចំនួន ១៧គ្រាប់សម្រាប់ប្រភេទ៧កៅអី និងមាន ១៩គ្រាប់សម្រាប់ប្រភេទ៤កៅអី។

រថយន្តទាំងពីរនេះដែរមានប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ២៩៦សេះ និងប្រើប្រអប់លេខដៃ៨វគ្គ ជាមួយប្រព័ន្ធបើកបរវិលកង់មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម