Lexus LS ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ កាន់តែប្រណីត

រថយន្ត Lexus LS ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ រថយន្ត Sedan ខ្នាតធំនេះនឹងមានតម្លៃចាប់ពី ៧៦ ០០០ដុល្លារ សម្រាប់ម៉ូដែល LS 500 ខណៈម៉ូដែល LS 500h (Hybrid) នឹងចេញលក់នៅដើមឆ្នាំ២០២១ ខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បានធ្វើការអាប់ដេតលើរូបរាងរបស់វាមួយលើផ្នែកមួយចំនយន ដូចជា កាងមុខ, រន្ធបឺតខ្យល់, ប៉ាណាមុខ, ចង្កៀងមុខ LED និងចង្កៀងក្រោយ ជាដើម។

LS 500 ឆ្នាំ២០២១ ឥឡូវនេះមានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo V6 មានកម្លាំង ៤១៦សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមួយវិលកង់ក្រោយ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី។ ចំពោះម៉ូដែល LS 500h វិញ ប្រើម៉ាស៊ីន Hybrid មានកម្លាំង ៣៥៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,‌១វិនាទី។

ក្រឡេកទៅមើលផ្នែកខាងក្នុងរបស់វាវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto, Apple CarPlay និង Amazon Alexa ព្រមទាំងមានកុងទ័រពណ៌បាញ់លើកញ្ចក់ទំហំ ២៤អ៊ីញ និង កញ្ចក់មើលក្រោយប្រភេទឌីជីថល ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម