ក្រុមហ៊ុន Lexus បានប្រកាសចេញនូវរថយន្ត LS 500 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយក្នុងនោះបានបន្ថែមមុខងារថ្មីៗជាច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Lexus LS 500 ឆ្នាំ២០២២ នៅតែរក្សាការឌីហ្សាញរូបរាងដដែល មិនខុសពីឆ្នាំមុនឡើយ។ ដោយឡែក ទោះជាម៉ូដែល LS ប្រភេទ Base Model ឥឡូវនេះក៏មានបំពាក់ប្រព័ន្ធសំឡេង Mark Levinson Quantum Logic Immersion Reference Surround Sound Audio System ដែលមានបាសរហូតដល់ទៅ ២៣គ្រាប់ និងកម្លាំងសរុប ២ ៤០០វ៉ាត់ ឯណោះ។
មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ប្រព័ន្ធ Lexus Safety System+ 2.5 មកស្តង់ដារផងដែរ ដោយក្នុងនោះរួមមានទាំងមុខងារ All-Speed Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Pre-Collision System with Frontal Collision Warning, Automatic Emergency Braking, Pedestrian and Bicyclist Detection, Lane Tracing Assist, Road Sign Assist និង Intelligent High Beams ផងដែរ។
រថយន្ត Lexus LS 500 ឆ្នាំ២០២២ ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ twin-turbo ៦ស៊ីឡាំង មានកម្លាំង ៤១៦សេះ និងកម្លាំងរមួល ៥៩៩ញ៉ូតុនម៉ែត្រ ប្រើប៉ុងក្រោយ មកស្តង់ដារ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៦វិនាទីប៉ុណ្ណោះ។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧៦ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕