Lexus LX ស៊េរីថ្មី បញ្ចេញរូបរាងខាងក្រោយ និងថ្ងៃសម្ពោធជាផ្លូវការហើយ (មានវីដេអូ)

[បរទេស] ក្រោយពីមានការបែកធ្លាយរូបភាព និងការរំពឹងទុកទៅលើរូបរាងថ្មីរបស់រថយន្ត LX អស់រយៈពេលយ៉ាងយូរ ឥឡូវដល់ពេល ដែលត្រូវបង្ហាញខ្លួនជាផ្លូវការហើយ។ យោងតាមគេហទំព័រផ្លូវការ Lexus របស់សហរដ្ឋអាមេរិច បានបញ្ចេញរូបរាងនៅផ្នែកខាងក្រោយយ៉ាងទាក់ទាញដោយរំលេចដោយអក្សរ LX600 ដែលជាឈ្មោះថ្មីររបស់ខ្លួន បានបញ្ជាក់ថានឹងបង្ហាញខ្លួនជាមួយនឹងការសម្ពោធលើប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២៖៣០វិនាទីរសៀល ម៉ោងនៅសហរដ្ឋអាមេរិច។

រូបភាពតំណាង ក្រៅផ្លូវការ

គួររំលឹកផងដែរថា រថយន្ត Lexus LX ជំនាន់ថ្មីនឹងផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ត Toyota Land Cruiser 300 Series ជំនាន់ថ្មី។ ហើយនឹងដំណើរការដោយម៉ាស៊ីនថ្មី ២ជម្រើសគឺម៉ាស៊ីនសាំង ប្រភេទ Hybrid របស់ LC300 ៣,៥លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំងសរុប ៤៨០សេះ និងកម្លាំងរមួល ៨៧១ញ៉ូតុនម៉ែត្រ និងម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០អូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យើងនឹងរង់ចាំមើលទាំងអស់គ្នានៅរូបរាង និងប្រភេទរបស់វា ដោយគេរំពឹងថានឹងមានប្រភេទ LX600 និង LX750h។ សម្រាប់ព័ត៌មានផ្លូវការផ្សេង ក្រុមការងារខេមបូអូតូ នឹងចេញផ្សាយនៅពេលក្រោយ។ មួយវិញទៀតនោះ ដោយសារតែបញ្ហាវិបត្តិកង្វះបន្ទះឈីប រថយន្តនេះត្រូវបានគេរំពឹងថានឹងអាចដាក់លក់នៅឆ្នាំក្រោយ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម