[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lexus LX600 ស៊េរីឆ្នាំ២០២៣ ជាមួយតម្លៃសរុប ២៧៨ ២១៥ ដុល្លារសម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។
សម្រាប់តម្លៃ ២៧៨ ២១៥ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖
- តម្លៃឡាន ១៤០ ០០០ ដុល្លារ ($140,000)
- តម្លៃពន្ធនាំចូល ១២៣ ៦៦៧ ដុល្លារ ($123,667)
- តម្លៃដឹកជញ្ជូន ២ ៧៥០ ដុល្លារ ($2,750)
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
- តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៩ ៧៤៩ ដុល្លារ ($9,749)
- តម្លៃសរុបទាំងអស់ ២៧៨ ២១៥ ដុល្លារ ($278,215)
សម្រាប់រថយន្ត Lexus LX600 ស៊េរីឆ្នាំ២០២៣ នេះ ជាម៉ូដែល Luxury ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៤ លីត្រ Twin-turbo V6 ប្រភេទបើកបរប៉ុង២ 4-wheel drive ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 098 288 687 ៕