Lexus NX ឆ្នាំ២០២២ បង្ហាញរូបរាងជាផ្លូវការ កាន់តែទំនើបជាងមុន

កាលពីពេលព្រឹកមិញ ក្រុមហ៊ុន Lexus បានធ្វើការបង្ហាញចេញនូវរថយន្ត SUV ជំនាន់ថ្មីនៃត្រកូល NX ឆ្នាំ២០២២ ជាផ្លូវការ ជាមួយការរចនាថ្មីដែលកាន់តែអំណាច និងប្រណិតភាព។

រថយន្ត​ Lexus NX ឆ្នាំ ២០២២ ត្រូវបានរចនាឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K ដែលជួយអោយរថយន្តនេះមានទម្ងន់ស្រាលជាងមុន ៩១គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូចរាងផ្នែកខាងក្រៅ រថយន្ត SUV នេះបានផ្លាស់ប្តូរថ្មីស្ទើរទាំងស្រុង ដោយបានបំពាក់ជាមួយប៉ាណារាងជាអក្ស Uថ្មីនេះ បានបង្ហាញអោយឃើញនូវរូបរាងដូចលក្ខណ: 3D។ រីឯប៉ាណាតូចៗសងខាងគឺជារន្ធបញ្ចេញខ្យល់ និងបានប្រើប្រាស់ជាមួយចង្កៀងខាងមុខប្រភេទ LED រូមជាមួយភ្លើងបំភ្លឺពេលថ្ងៃនៅខាងលើ ដូចរថយន្ត Lexus IS ផងដែរ។ ចំនែកផ្នែកខាងក្រោយ បានបង្ហាញភាពលេខធ្លោជាមួយចង្កៀងជាអក្សរ L និងភ្លើង LED មួយបន្ទាត់នៅលើទ្វា ដែលទទួលបានគំនិតឌីស្សាញពីសិស្សប្អូន UX របស់ខ្លួន។ បន្ថែមពីនេះ Lexus ក៏បានផ្លាស់ប្តូរឡូហ្គូចាស់ ដោយជំនួសនូវពាក្យ Lexus ជំនួសមកវិញ។

រីឯផ្នែកខាងក្នុង រថយន្ត NX ត្រូវបានផ្លាស់ប្តូរថ្មីស្ទើរទាំងស្រុង ជាការឌីស្សាញថ្មី និងគ្រឿងបរិក្ខាកាន់តែទំនើបៗ។ វាបានបំពាក់ជាមួយកុងទ័រឌីជីថលថ្មី ទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តថ្មីទំហំ ៩,៨អ៊ីញ ឬ ១៤អ៊ីញ សម្រាប់ម៉ូឌែលកប់បំផុត។ លើសពីនេះ ក៏បានបំពាក់ស្តង់ដាជាមួយ កៅអីដែលមានមុខងារក្តៅ-ត្រជាក់, ដំបូលកញ្ចក់ Panaramic Sunroof, កញ្ចក់មើលក្រោយឌីជីថល, រន្ធសាកថ្មឥតខ្សែ, អេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD ទំហំ ១០អ៊ីញ និងភ្លើងខាងក្នុងរថយន្តចំនួន ៦៤ពណ៌ផងដែរ។

បន្ថែមពីនេះ រថយន្ត NX ឆ្នាំ២០២២នេះ ក៏បានបំពាក់ជាមួយកញ្ចប់សុវត្តិភាពដ៏ទំនើបកម្រិត ៣ គឺ Lexus Safety System+ 3.0 ដែលមានមុខងារដូចជា៖ Smart lights, Sign recognition, Lane keeping assist, Forward collision warning that can detect approaching vehicles និង Adaptive radar cruise control with curves។

សម្រាប់ម៉ូឌែល NX 250 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ មានកម្លាំង ២០៣សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ NX 350 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤លីត្រ Turbo មានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។

រីឯ NX 350h បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២៣៩សេះ និងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ ហើយបានមានកម្លាំងខ្លាំងជាងម៉ូឌែលមុនចំនួន ២០ភាគរយផងដែរ។

នឹងកាន់តែពិសេសជាមួយម៉ូឌែល NX 450h+ ព្រោះបានប្រើប្រាស់ជាមួយម៉ាស៊ីន PHEV ដែលបានបំពាក់លើរថយន្ត Lexusដំបូងគេបំផុត ដែលមានម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយខាងក្រោយ និងកញ្ចប់អាគុយលីដ្យូមផងដែរ។

រថយន្ត​ Lexus NX ឆ្នាំ ២០២២ និងត្រូវចូលរោងចក្រផលិតនៅត្រីមាសទី ៣នេះ។ សម្រាប់ព័ត៌មានលម្អិតអំពីជម្រើសម៉ូឌែល និងតម្លៃ នឹងប្រកាសនៅពេលចេញលក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម