រថយន្ត Lexus NX ជំនាន់ទី១ បានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ២០១៥ ខណៈ NX ជំនាន់ទី២ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមគេហទំព័រជប៉ុន Best Car ឲ្យដឹងថា រថយន្ត Lexus NX ជំនាន់ទី២ នឹងប្រើគ្រោងឆ្អឹង TNGA-K ដូចទៅនឹង Toyota RAV4 និង Toyota Venza ដែលទើបចេញថ្មី។
ក្នុងនោះ NX ឆ្នាំ២០២២ នឹងប្រើម៉ាស៊ីនថ្មី ស្រដៀងទៅនឹង Venza ដែរ គឺម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ៣ មានកម្លាំងសរុប ២១៩សេះ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ។
មិនតែប៉ុណ្ណោះ NX ថ្មីក៏ទំនងជាមានជម្រើសម៉ាស៊ីនមួយទៀត គឺចំណុះ ២,៤លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំងប្រហែល ៣០០សេះ។
ជារួមមក រថយន្ត Lexus NX ជំនាន់ក្រោយ នឹងមានរូបរាងថ្មីទាំងស្រុង ប្រសើរជាងមុន ហើយក៏ខ្លាំងជាងមុន ព្រមទាំងមានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរជាច្រើនទៀតផងដែរ៕