Lexus NX ស៊េរីឆ្នាំ ២០២៥ អាប់ដេតបន្ថែម ឯតម្លៃលក់ក៏ឡើងថ្លៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus NX ស៊េរីឆ្នាំ ២០២៥ ដោយបានអាប់ដេតបន្ថែម ដែលមានជម្រើសរហូតដល់ទៅ ១២ម៉ូដែល ជាមួយតម្លៃលក់ចាប់ផ្តើមថ្លៃជាងមុន ១ ១៦០ ដុល្លារ ដល់ ២ ៣៨៥ ដុល្លារ ពោលគឺមានតម្លៃចាប់ពី ៤១ ៧៦៥ ដុល្លារ ដល់ ៦៣ ៣៨០ ដុល្លារ ។

សម្រាប់ការអាប់ដេតនេះ ត្រូវបានធ្វើឡើងទៅលើពណ៌តួខ្លួនថ្មី, ផ្លឹតទឹកអូតូ, ទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី, ប្រព័ន្ធជំនួយពេលចូលចំណត, កៅអីស្រោបដោយស្បែកមុខងារកំដៅ, ឧបករណ៍បំពងសំឡេង ១០ចំណុច, ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងកន្លែកងសាកថ្មឥតប្រើខ្សែនៅលើម៉ូដែលទាំងអស់ ។ លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ជាស្តង់ដារផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនចំនួន ៤ ជម្រើសផ្សេងគ្នារួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣ សេះ និងកម្លាំងរមួល ២៤៩ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៧៥ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ២៤០ សេះ
  • ម៉ាស៊ីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ៣០៤ សេះ និងអាគុយលីដ្យូមអាចបើកបរបចម្ងាយ ៦០គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម