Lexus NX ស៊េរីថ្មី ជិះ១០០គ.ម ស៊ីប្រេងជាង១លីត្រ លក់តម្លៃជាង៦ម៉ឺនដុល្លារ នៅអូស្ត្រាលី

រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ ដែលមានការផ្លាស់ប្ដូររូបរាងថ្មី នឹងមានដាក់លក់លើទីផ្សារប្រទេសអូស្ត្រាលីចាប់ពីចុងខែមករាខាងមុខនេះ ជាមួយតម្លៃចាប់ពីប្រមាណ ៤៣ ៣០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលថ្លៃចំណាយផ្សេងៗទៀត។

នៅអូស្ត្រាលី រថយន្តថ្មីនេះនឹងមានផ្ដល់ជូនជម្រើសម៉ាស៊ីន៤ប្រភេទ ដោយពីរប្រភេទជាប្រភេទប្រើប្រេងសាំងសុទ្ធ និងមួយប្រភេទជាប្រភេទ Hybrid ហើយមួយទៀតគឺជាប្រភេទ Plug-in Hybrid ដែល Plug-in Hybrid នេះគឺទើបមានជាលើកដំបូងសម្រាប់ Lexus។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរបស់រថយន្តនេះមានចាប់ពី ៤៣ ៣០០ដុល្លារ រហូតដល់ ៦៤ ០០០ដុល្លារ សម្រាប់ប្រភេទ Plug-in Hybrid ដែលជាតម្លៃថ្លៃផុតគេមួយមិនធ្លាប់មានលើត្រកូលរថយន្ត Lexus NX ពីមុនមកឡើយ។

នៅទីផ្សារនេះមានផ្ដល់ជូនជម្រើសច្រើនប្រភេទ ដែលក្នុងនោះរួមមាន NX 250, NX 350h, NX 350 F-Sport, NX 350h F-Sport និង NX 450h+។ សម្រាប់ NX 250 មានប្រើម៉ាស៊ីន ២,៥លីត្រ មានកម្រិតស៊ីប្រេងជាមធ្យម ៦,៩លីត្រ/១០០គ.ម។

ឯ NX 350 មានប្រើម៉ាស៊ីន ២,៤លីត្រ Turbocharged ដែលមានកម្រិតស៊ីប្រេងជាមធ្យម ៨,១លីត្រ។ ចូលដល់ប្រភេទ Hybrid NX 350h មានម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនី ដែលមានកម្រិតស៊ីប្រេងជាមធ្យម ៥,០លីត្រ ខណៈដែល NX 450h+ មានម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីពីរ មានកម្រិតស៊ីប្រេងជាមធ្យម ១,៣លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម