Lexus NX អាចនឹងជាឡាន Lexus ដំបូងដែលមានប្រភេទ PHEV

Lexus បាន​ដាក់​ពាក្យ​ស្នើ​សុំ​កម្មសិទ្ធិ​បញ្ញា​សម្រាប់​ឈ្មោះ​ចំនួន​ពីរ​​ដល់​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​​នៅ​អឺរ៉ុប ដែល​ក្នុង​នោះ​មាន​ឈ្មោះ NX350h និង​ឈ្មោះ NX450+ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​”Plus” នៅ​ជាប់​នឹង​ NX450+ អាច​សន្និដ្ឋាន​បាន​ថា​វា​​ទំនង​ជា​រថយន្ត​​ប្រភេទ PHEV ​ហើយ​វា​នឹង​មាន​ប្រើប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​ដូច​មាន​នៅ​លើ Toyota RAV4 Prime ដែល​ជា​ប្រភេទ PHEV ដូច​គ្នា។ ប្រព័ន្ធ​ម៉ាស៊ីន​របស់​ RAV4 Prime មាន​គួប​ផ្សំ​ដោយ​ម៉ាស៊ីន​សាំង ២,៥ លីត្រ កម្លាំង ១៧៦ និង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​មាន​កម្លាំង​សរុប ៣០២ សេះ។

សម្រាប់​ការ​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​លើ​រថយន្ត RAV4 Prime មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​រំពឹង​ថា​វា​នឹង​ផ្ដល់​រយៈ​ចម្ងាយ​បាន​ច្រើន​គួរ​សម ដោយ​សារ​មាន​អាគុយ​ទំហំ​ធំ ដែល​រំពឹង​ថា​អាច​ជិះ​បាន​ចម្ងាយ ៦២គ.ម ពេល​សាក​ភ្លើង​ពេញ។

គួរ​ដឹង​ថា​ PHEV គឺ​​មក​ពី​ពាក្យ Plug-in Hybrid ដែល​សំដៅ​ដល់​ប្រភេទ​រថយន្ត​ Hybrid ដែល​អាច​សាក​ភ្លើង​បាន ខុស​ពី​រថយន្ត Hybrid ធម្មតា៕​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម