Lexus NX 300 ប្រភេទ Bronze Edition ស្អាតកប់

ក្រុមហ៊ុន Lexus បានដាក់តាំងបង្ហាញរថយន្ត NX 300 ម៉ូដែលពិសេសហៅថា Bronze Edition នៅក្នុងកម្មវិធី 2020 Tokyo Auto Salon នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

Lexus NX 300 Bronze Edition នេះ ត្រូវបានដាក់ឈ្មោះតាមពណ៌តួខ្លួន និងកាប៊ីនខាងក្នុងរបស់វា ហើយបច្ចុប្បន្ននេះនឹងត្រូវដាក់លក់ផ្តាច់មុខ តែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NX 300 Bronze Edition នេះមានពណ៌តួខ្លួនខាងក្រៅហៅថា Sonic Titanium Metallic ជាមួយនឹងយ៉ាន់អាលុយមីញ៉ូមទំហំ ១៨អ៊ីងពណ៌ទង់ដែង, ប៉ាណា និងស៊ុមប៉ាណាពណ៌ខ្មៅ ជាដើម។

ដោយឡែកផ្នែកខាងក្នុងរបស់វា មានការតុបតែង និងរំលេចទៅដោយពណ៌ទង់ដែង ព្រមទាំងមានថ្នេរដេរពណ៌ទង់ដែង នៅលើកៅអី, ដៃចង្កូត, ចង្កឹះលេខ, តាប្លូផ្នែកកណ្តាល, កណ្តាលដាក់ដៃផ្នែកកណ្តាល និងលើទ្វារទៀតផង។

ក្រៅពីនោះ វាមានបំពាក់មុខងារពិសេសៗជាច្រើនទៀត ដូចជា blind spot monitor, rear cross traffic alert, parking support brake, ភ្លើងស្វាគមន៍ និងឃ្លុបក្រោយបើកអូតូ ជាដើម។ NX 300 Bronze Edition នេះ មានតម្លៃ ៤៤ ៦៩០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៤៧ ១១០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម