Lexus NX ជិះ១០០គ.ម ស៊ីប្រេង ១,៣លីត្រ ចេញលក់នៅថៃតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារ

រថយន្ត Lexus NX ជំនាន់ថ្មីស៊េរីឆ្នាំ២០២២ ដែលបានឆ្លងកាត់ការផ្លាស់ប្ដូររូបរាងថ្មី បានប្រកាសចេញលក់នៅប្រទេសថៃជាផ្លូវការ ក្រោយពីបានបង្ហាញមុខលើទីផ្សារសកលលោកអស់រយៈពេល៦ខែរួចមក។

នៅប្រទេសថៃ Lexus NX ឆ្នាំ២០២២ មានចែកចេញជាពីរប្រភេទរួមាន NX 350h និង NX 450h+ ដែលតម្លៃរបស់វាទាំងពីរគឺមួយមានតម្លៃប្រមាណ ៩៦ ៧០០ដុល្លារ ខណៈដែលមួយទៀតមានតម្លៃប្រមាណ ១០៦ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NX 350h មានប្រើប្រាស់ប្រព័ន្ធ Hybrid ដែលក្នុងនោះមានគួបផ្សំដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបានសរុប ២៤០សេះ ដែលប្រភេទនេះមានកម្រិតស៊ីប្រេងជាមធ្យមប្រមាណ ៥លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។

ដោយឡែក NX 450h+ ឆ្នាំ២០២២ ឯណោះវិញ មានបំពាក់ដោយម៉ាស៊ីន ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលវាអាចផលិតកម្លាំងសរុបបាន ៣០៤សេះ ហើយមានបំពាក់ដោយអាគុយចំណុះ ១៨,១kWh ផងដែរ។ រថយន្តនេះមានសមត្ថភាពសន្សំសំចៃប្រេងបានល្អ ដោយជិះចម្ងាយ១០០គ.ម ស៊ីប្រេងប្រមាណ ១,៣លីត្រប៉ុណ្ណោះ។

Lexus NX ដែលលក់នៅប្រទេសថៃ មានបំពាក់គ្រឿងបរិក្ខារទំនើបៗដូចជាអំពូលភ្លើង LED ដែលមានចំនួនបីគ្រាប់, មានអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED ដែលមានរាងជាអក្សរ L, អំពូលក្រោយជាប្រភេទ LED, មានអេក្រង់កម្សាន្តជា Touchscreen ទំហំ១៤អ៉ីញ, មានមុខងារ Apple CarPlay, មុខងារ HUD, មានភ្លើងបំភ្លឺខាងក្នុងជាច្រើនពណ៌ និងទ្វារគូថក្រោយជាប្រភេទអេឡិចត្រូនិកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម