[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការបន្ថែមនៅម៉ូដែលថ្មីរបស់រថយន្ត Lexus NX ស៊េរីឆ្នាំ ២០២៤ ម៉ូដែល Overtrail ដែលផ្តោតលើផ្លូវការពិបាកៗ ឬ Off-Road ជាមួយតម្លៃលក់ចាប់ពី ៥១ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសជប៉ុន ។
Lexus NX Overtrail ថ្មីនេះ ត្រូវបានក្រុមហ៊ុន Lexus បានធ្វើឲ្យប្រសើរឡើងនៅនៅតួគ្រោង ព្រមទាំងប្រព័ន្ធដៃចង្កូតថ្មី ក៏ដូចប្រព័ន្ធជើងក្រោមបានអាប់ដេតថ្មីផងដែរ ។ លើសពីនេះ ម៉ូដែលនេះមានកំពស់ពីដីទៅបាតរថយន្តខ្ពស់ជាងម៉ូដែលស្តង់ដារ ១៥ មម រួមទាំងបានបំពាក់ជាមួយថាសកង់ទំហំ ១៨អ៉ីញ ស្រោបដោយសំបងកង់ប្រភេទ Off-Road និងប៉ាណាមុខមួយផ្ទាំងធំជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ ដោយជំនួសអេក្រង់ចាស់ទំហំ ៩,៨ អ៉ីញ ព្រមទាំងដំបូលកញ្ចក់ Panoramic ថ្មី ផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Lexus NX Overtrail ទទួលបានជម្រើសម៉ាស៊ីនថ្មីរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ, ម៉ាស៊ីនកូនកាត់ hybrid និង plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ៕