ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្តស្ព័រ RC ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយក្នុងនោះបានអាប់ដេតលើលក្ខណៈពិសេសមួយចំនួន ព្រមទាំងមុខងារសំខាន់ៗមួយចំនួន ហើយបានបន្ថែមពណ៌ថ្មី ២ ទៀតផងដែរ។
Lexus RC ថ្មីដែលមានម៉ូដែល RC 300 និង RC 350 បានអាប់ដេតលើប្រអប់លេខ ដែលជួយឲ្យការផ្លាស់ប្តូរលេខកាន់តែប្រសើរជាងមុន ហើយក៏ជួយឲ្យកម្រិតស៊ីសាំងរបស់វាប្រសើរជាងមុនទៀតផង។
ជាមួយគ្នានេះ RC បានបំពាក់របាទប់លំនឹងថ្មីនៅផ្នែកខាងក្រោយ, កាត់បន្ថយទម្ងន់រថយន្ត និង ជួយឲ្យវាកាន់តែមានភាពរឹងមាំជាងមុនផងដែរ។
ទោះជាយ៉ាងណា ម៉ាស៊ីនរបស់វាមិនបានផ្លាស់ប្តូរទេ ដោយ RC 300 នៅតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាង មានកម្លាំង ២៤១សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៧,៣លីត្រ/១០០គីឡូម៉ែត្រ។ ចំណែកឯម៉ូដែល RC 350 បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៩,១លីត្រ/១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាមានមុខងារដូចជា Radar Active Cruise Control, Pre-Collision Safety, Pre-Collision Braking with Pedestrian Detection, Lane Departure Warning with Steering Assist, Blind Spot Monitor with Lane Change Alert, Rear Cross Traffic Alert, កាមេរ៉ាមើលក្រោយ និង ភ្លើងហ្វ្រាអូតូ។
រថយន្ត Lexus RC ស៊េរីឆ្នាំ២០២១ នេះ នឹងមានតម្លៃចាប់ពី ៤៩ ៧០០ដុល្លារឡើងទៅ៕