Lexus RX ឆ្នាំ២០២៣ ត្រូវប្រទះឃើញបើកបរលើដងផ្លូវនៅជប៉ុន

[ទីផ្សារបរទេស] រថយន្តដែលទំនងជារថយន្ត Lexus RX ជំនាន់ថ្មីស៊េរីឆ្នាំ២០២៣ ត្រូវបានប្រទះឃើញបើកបរសាកល្បងលើដងផ្លូវនៅប្រទេសជប៉ុន ខណៈដែលការប្រកាសចេញរថយន្តនេះរំពឹងថានឹងធ្វើឡើងក្នុងពេលប៉ុន្មានខែខាងមុខនេះ។

បើផ្អែកតាមរូបភាព ឃើញថារថយន្ត RX ជំនាន់ថ្មីនេះហាក់មានលក្ខណៈស្រដៀងនឹងរថយន្ត NX ជំនាន់ថ្មីដែរ ដោយមានអំពូលភ្លើង LED និងអំពូលភ្លើងខាងក្រោយដែលស្លីមជាងមុន និងផ្ទាំងប៉ាណាខាងមុខមានលក្ខណៈត្រង់ផ្លឹង មិនបានលយចេញក្រៅដូចជារថយន្តជំនាន់មុនឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីបានឃើញរូបរាងខាងក្រៅបន្តិចបន្តួច រូបរាងខាងក្នុងមិនទាន់បានត្រូវគេមើលឃើញនោះឡើយ ប៉ុន្តែវាទំនងជាមានការរៀបចំដូចជារថយន្ត NX ជំនាន់ថ្មីដែរ ដែលមានអេក្រង់ Touch ទំហំ១៤អ៉ីញ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ ជាមួយកុងទ័រជាប្រភេទឌីជីថលមួយសម្រាប់អ្នកបើកបរ។

រថយន្ត RX ជំនាន់ទីប្រាំនេះ ត្រូវបានបញ្ជាក់ថានឹងមានប្រើប្រាស់គ្រោងឆ្អឹងថ្មីចុងក្រោយ TNGA-K របស់ក្រុមហ៊ុន Toyota ដែលមានប្រើលើរថយន្ត Toyota RAV4, Lexus NX និងរថយន្ត Toyota Highlander ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម