Lexus RX ឆ្នាំ ២០២០ លេចមុខជាផ្លូវការនៅវៀតណាម

នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Vietnam Motor Show ឆ្នាំ ២០១៩ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូជីមិញ​ ក្រុមហ៊ុន​ជប៉ុន Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ថ្មី​ចំនួន ៣ ម៉ូដែល​ក្នុង​នោះ​មាន​ Concept LF-1 Limitless, GX 460 និង​ RX 450h ដែល​ជា​ SUV ដ៏​ល្បី។

និយាយ​អំពី​ RX 450h គឺ​ជា​ស៊េរី​ឆ្នាំ ២០២០ ដែល​វា​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច​លើ​ការ​ឌីហ្សាញ និង​​មាន​បច្ចេកវិទ្យា​ថ្មីៗ​លើស​ពី​ស៊េរី​មុន។ អំពូល​ភ្លើង​ខាង​មុខ​ហាក់​មាន​រាង​ស្លីម​ជាង​មុន ហើយ​រន្ធ​ខ្យល់​បាន​ប្ដូរ​រចនាបថ​ថ្មី​ផង​ដែរ។ ចំណែក​ផ្នែក​ខាង​ក្នុង​របស់​ RX 450h ឆ្នាំ ២០២០ មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ប្រព័ន្ធ​ម៉ាស៊ីន​វិញ Lexus RX 450h នៅ​តែ​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ អាច​ផលិត​កម្លាំង​បាន​ ៣០៨ សេះ ដូច​ស៊េរី​មុន​ដែរ។

សម្រាប់​តម្លៃ​របស់​ Lexus RX 450h ស៊េរី​ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ។ គួរ​ដឹង​ថា​នៅ​សហរដ្ឋអាមេរិក​រថយន្ត​ប្រភេទ​នេះ​មាន​តម្លៃ​ ៤៧ ៦៥០ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម