Lexus RX ជំនាន់ថ្មី នឹងចេញផ្លូវការឆ្នាំ ២០២២ ជាមួយការឌីស្សាញថ្មី និងម៉ាស៊ីនថ្មី Hybrid

ក្រុមហ៊ុន Lexus បាននិយាយអំពីគម្រោងនៃការអភិវឌ្ឍន៍អោយកាន់តែប្ររសើរឡើងនៃត្រកូលរបស់ខ្លួននៅសហរដ្ឋអាមេរិច នៅប៉ុន្មានឆ្នាំខាងមុខ ដែលរួមបញ្ជូលនៃការបង្ហាញចេញនូវម៉ាស៊ីនកូនកាត់ Hybrid ថ្មីផងដែរ។

យោងតាមការរាយការណ៍របស់ Auto News បាននិយាយថា នៅឆមាសទី ២ នៃឆ្នាំ ២០២២ ម៉ូឌែលប្រភេទ Crossover ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Lexus រថយន្ត RX នឹងត្រូវបានរចនាឡើងវិញដើម្បីប្រើគ្រោងឆ្អឹងប្រណីតរបស់តូយ៉ូតា។ ជាមួយនឹងគម្រោងទាំងនេះរថយន្តប្រភេទ SUV នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ថ្មី ព្រមទាំងប្រព័ន្ធសុវត្ថិភាព និងជំនួយអ្នកបើកបរចុងក្រោយរបស់ក្រុមហ៊ុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រថយន្ត RX មិនមែនជារថយន្ត SUV តែមួយគត់នោះទេដែល Lexus កំពុងត្រៀមអភិវឌ្ឍន៍។ តួរយ៉ាង GX ក៏រំពឹងថានឹងមានទំហំធំជាងមុន និងកាន់តែប្រណិតនៅឆ្នាំ ២០២៤ ដោយវានឹងប្រប្រាស់គ្រោងឆ្អឹងរបស់ Lexus គឺ Lexus GA-F ព្រមទាំងបំពាក់ជាមួយម៉ាស៊ីន Hybrid ដើម្បីបង្កើនថាមពល និងប្រេងឥន្ធន: រួមជាមួយប្រព័ន្ធសុវត្ថិភាព និងជំនួយអ្នកបើកបរចុងក្រោយរបស់ក្រុមហ៊ុន ដូច RX ដែរ។ ចំណែក NX ក៏នឹងទទួលបានការឌីស្សាញថ្មីឡើងវិញផងដែរ។

បើសម្លឹងទីកាន់រថយន្ត IS វានឹងទទួលបានការអាប់ដេតនៅឆ្នាំ ២០១៤ ហើយរថយន្ត ES នៅឆ្នាំ ២០២៥។ ចំនែករថយន្តដែលបំពាក់ដោយមុខងារបើកបរស្វ័យប្រវត្តិកម្រិត ២ LS វានឹងបង្ហាញខ្លួននាពេលឆាប់ៗនេះ។

បន្ថែមពីនេះ Auto News ក៏រាយការណ៍ដែរថា RC នឹងត្រូវបានធ្វើរការអាប់ដេតសម្រាប់ជំនាន់ថ្មីនៅឆ្នាំ ២០២៤ ខណៈ UX និង LC នឹងទទួលបានការអាប់ដេតពាក់ឆ្នាំ ២០២៣ និង ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម