Lexus RX មួយគ្រឿងនេះពិសេសណាស់ ត្រូវបានផលិតឡើងយ៉ាងពិសេស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បាន​​សហការ​ជាមួយ​សិល្បករ​និង​អ្នក​ច្នៃ​ម៉ូដ Harris Reed ដោយបានបំពាក់ឈុត “Ruby Red Rims” ទៅលើរថយន្ត Lexus RX ម៉ូដែលពិសេសចុងក្រោយ ដែលបំផុសគំនិតដោយស្បែកជើងពណ៌ក្រហម Ruby របស់តួអង្គ Dorothy នៅក្នុង “The Wizard of Oz” ។

គំរូរថយន្ត Lexus RX “Ruby Red Rims” បំពាក់ថាសកង់អាលុយមីញ៉ូមដ៏រឹងមាំ និងពន្លឺចែងចាំងដែលបំពាក់ដោយអំពូល LEDs ដែលមានទំហំធំនៅចំនុចកណ្តាលធ្វើអោយពន្លឺដែលផ្លាស់ប្តូរពណ៌បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ យោងតាមលោក Harris Reed ស្បែកជើងពណ៌ក្រហម Ruby របស់ Dorothy នៅក្នុងប្រលោមលោកបែប Fantasy ដ៏ពេញនិយម ត្រូវបានពិពណ៌នាអំពី “ការជ្រើសរើសផ្លូវផ្ទាល់ខ្លួន ហើយបន្តដំណើរថ្មីនៅលើផ្លូវឥដ្ឋក្រហម”។

ក្រៅ​ពី​ថាសកង់​ថ្មី​នេះ រថយន្ត SUV ក៏​បាន​ទទួល​បានផ្នែកខាង​មុខ​ដែល​តុបតែងជាមួយពណ៌​ក្រហម និង​ផ្នែកខាងក្រោយតុបតែងដោយ​​ពណ៌​ខ្មៅ ព្រម​ទាំងឡូហ្គោ​អក្សរ “Ruby Red Rims” នៅ​លើ​ទ្វារ​ខាង​មុខ។

គួរឲ្យដឹងថា ការរចនានៃថាសកង់ក៏ត្រូវបានបំផុសគំនិតដោយមួកចំនួន ២ នៅក្នុងកម្មវិធី Reed’s Spring 2023 collection។ ទន្ទឹមនឹងនេះ រថយន្ត Lexus RX “Ruby Red Rims” ដ៏ពិសេសនេះនឹងបង្ហាញខ្លួននៅក្នុងពិធី W Magazine’s 50th-anniversary ក្នុងទីក្រុង New York ហើយនឹងបង្ហាញខ្លួនបន្ថែមនៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម