[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បន្ថែមនៅរថយន្ត Lexus RX ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅទីផ្សារសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ៧០ ០៨០ ដុល្លារ ។
ម៉ូដែលដែលទទួលបានម៉ាស៊ីននេះ គឺម៉ូដែល Lexus RX 450h+ បំពាក់នៅម៉ាស៊ីន Plug-in Hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអេគ្គិសនីចំនួន ២ និងកញ្ចប់ថ្មលីដ្យូម អាចផលិតបានកម្លាំងសរុប ៣០៤ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦,២ វិនាទី និងមាន top-speed ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រភេទបើកបរប៉ុង២ all-wheel drive និងអាចបើកបរបានចម្ងាយ ៥៦ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ។
ក្រៅពីខទទួលបានម៉ាស៊ីន Plug-in Hybrid ហើយ Lexus RX 450h+ បានបំពាក់មកជាស្តងដារដូចជា ថាសកង់ស្ព័រទំហំ ២១ អ៊ីញដែលមានផ្ទៃលោហៈពណ៌ខ្មៅ កៅអីស្បែកប្រភេទ semi-aniline ជាមួយនឹងកំដៅនិងខ្យល់ អេក្រង់បង្ហាញលើកញ្ចក់ អេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ដៃចង្កូតដែលមានកំដៅ និងដំបូលកញ្ចក់បែប Panoramic glass roof ជាដើម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ទៀតផង ៕