Lexus UX ស៊េរីឆ្នាំ ២០២៥ បំពាក់ម៉ាស៊ីន hybrid ជំនាន់ថ្មី ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់ងបង្ហាញចេញនៅរថយន្ត Lexus UX ស៊េរីឆ្នាំ ២០២៥ ប្រភេទ hybrid ខណៈពេលនេះ ក្រុមហ៊ុនបង្ហាញតម្លៃលក់ជាផ្លូវការ ដែលមានតម្លៃលក់ចាប់ពី ៣៧ ៤៩០ ដុល្លារ ថ្លៃជាងមុន ១០០០ ដុល្លារ ។

Lexus UX ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ជំនាន់ទី ៥ ផ្គួបដោយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៩៦ សេះ ដែលខ្លាំងជាងម៉ូដែលមុន ១៥ សេះ ផ្គួបជាមួយអាគុយលីដ្យូម ដែកមានកម្រិតស៊ីប្រេង ៥,៤ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្រៅរបស់រថយន្តនេះ បានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំង អបសងខាងដោយចង្កៀងមុខ LED រាងជាសញ្ញាព្រួញដែលជាអត្តសញ្ញាណរបស់ Lexus ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ក៏ដូចជាដំបូល roof-rack ធ្វើពីអាលុយមីញ៉ូម និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមទាំងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ ដល់ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ​ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម