Lexus ថាទំនោររថយន្តកំពុងផ្លាស់ប្ដូរ គិតចង់ផលិតរថយន្តតូចៗ

ដោយ​សង្កេត​ឃើញ​ថា​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ចំណាយ​លុយ​ច្រើន​លើ​រថយន្ត​តូចៗ Lexus បាន​គិត​គូរ​បញ្ចេញ​នូវ​ផលិតផល​ប្រភេទ​នេះ​លក់​លើ​ទីផ្សារ។

ត្បិត​ថា​ការ​សម្រេច​ចិត្ត​នៅ​មិន​ទាន់​មាន​ការ​អនុញ្ញាត​នៅ​ឡើយ ប៉ុន្តែ​បើ​តាម​អនុប្រធាន​ Lexus លោក Koji Sato និយាយ​អំពី​ភាព​អាច​ទៅ​រួច​នៃ​ការ​ឈោង​ចាប់​ទីផ្សារ​រថយន្ត​ខ្នាត​តូច​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Tokyo Motor Show ​ឆ្នាំ ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក​បាន​និយាយ​បែប​នេះ​ថា ៖ “រថយន្ត​តូច​ៗ​ពេល​នេះ​មិន​មែន​សុទ្ធ​តែ​មាន​តម្លៃ​ធូរ​នោះ​ទេ ដូច​នេះ​ទំនោរ​កំពុង​តែ​ផ្លាស់​ប្ដូរ។ ខ្ញុំ​មិន​អាច​និយាយ​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​នោះ​ទេ ប៉ុន្តែ​យើង​​សម្លឹង​មើល​ឱកាស​ទាំង​អស់​ដែល​មាន​លើ​ផ្នែក​រថយន្ត។​”

អ្វី​ដែល​អាច​ទៅ​រួច​នោះ​គឺ​រថយន្ត SUV សម្រាប់​ទីក្រុង​មួយ​ម៉ូដែល ដែល​ស្ថិត​នៅ​ក្រោម​រថយន្ត​ម៉ូដែល UX។ គួរ​ដឹង​ថា​ Lexus UX ជា​រថយន្ត​តូច​ជាង​គេ​របស់​ Lexus ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨ ៦៨៨ ដុល្លារ​ នៅ​ចក្រភព​អង់គ្លេស។

កាល​ពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន​ Lexus បាន​បង្ហាញ​ចេញ​ Concept នៃ​រថយន្ត​ខ្នាត​តូច​ម្ដង​ដែរ ដែល​ជា​ម៉ូដែល LF-SA។ វា​មាន​ប្រវែង ៣៤៥០ ម.ម ទទឹង ១៧០០ ម.ម និង​កម្ពស់​ ១៤៣០ ម.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម