Lexus នឹងបញ្ចប់ជីវិតរថយន្តរបស់ខ្លួនមួយម៉ូដែលបន្ទាប់ពីដាច់ឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus RC Final Edition ស៊េរីឆ្នាំ ២០២៥ ដែលជាម៉ូដែលចុងក្រោយ មុនពេលបញ្ឈប់ការផលិតបន្ទាប់ពីដាច់ឆ្នាំនេះ ។

រថយន្ត Lexus RC បំពាក់ម៉ាស៊ីន V6 ចំណុះ ៣,៥ លីត្រ អាចផលិតកម្លាំងបាន ២៦០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ផ្តល់ទាំងជម្រើសប៉ុង ១ និងប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូដែលចុងក្រោយ ឆ្នាំ ២០២៥ នេះ ទទួលបានការផ្លាស់ប្តូរថ្មីតិចតួចបំផុត គឺការប្រើប្រាស់ដុំហ្វ្រាំង Calipers ពណ៌ក្រហម ដែលប្តូរពីពណ៌ទឹកក្រូចប៉ុណ្ណោះ ។ ខណៈម៉ូដែល Lexus RC F ទទួលបាន កាង spoiler ផ្នែកមុខ-ក្រោយ បំពង់ស៊ីមាំង និងដំបូលស្រោបដោយ carbon-fiber ។

គួរឲ្យដឹងថា សម្រាប់រថយន្ត Lexus RC Final Edition ស៊េរីឆ្នាំ ២០២៥ មានតម្លៃលក់ចាប់ពី ៤៧ ៦២០ ដុល្លារ ដល់ ៩៥ ១៧៥ ដុល្លារ គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមានទី ១ ឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម