[ទីផ្សារបរទេស] កាលពីខែធ្នូ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus បានធ្វើការបង្ហាញចេញនៅរថយន្តជាច្រើនប្រភេទដែលខ្លួនបានគ្រោងទុកសម្រាប់នាពេលអនាគត រួមទាំងរថយន្តស្ព័រដែលប្រើអគ្គិសនីសុទ្ធដែលនឹងជំនួសរថយន្ត Lexus LFA ផងដែរ។ ឥឡូវនេះ ក្រុមហ៊ុនកំពុងបង្ហាញរថយន្តម្តងទៀតជាមួយនឹងរូបភាពថ្មីៗ។
ម៉ូដែលនេះ “សម្គាល់ឲ្យអនាគតនៃម៉ាកយីហោ Lexus” អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រ ដោយសារការប្រើប្រាស់អាគុយ solid-state batteries ហើយនឹងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ២វិនាទីប៉ុណ្ណោះ។
ក្នុងនោះ Lexus បាននិយាយថា “តាមរយៈការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន Lexus នឹងវិវឌ្ឍន៍ទៅជាម៉ាកយីហោដែលផ្តល់នៅបទពិសោធន៍នៃការបើកបរជាច្រើន ដោយប្រើប្រាស់សមត្ថភាពអភិវឌ្ឍសមត្ថភាពពិសេសរបស់ខ្លួន និងគោរពនៅផលិតកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនបន្ថែមទៀតនៅក្នុងការបើកបរ គុណភាព និងភាពទាក់ទាញ” ។
រថយន្តនេះគឺជាផ្នែកមួយនៃត្រកូលទាំងមូលដែល Lexus គ្រោងនឹងចេញនៅឆ្នាំ ២០៣០ ក្រោមម៉ាកយីហោអគ្គិសនីរបស់ខ្លួន។ ដោយនិយាយថាខ្លួនចង់ប្រើអគ្គិសនីដើម្បី “បង្កើនភាពរីករាយនៃការបើកបរ” សម្រាប់អតិថិជនទាំងអស់របស់ខ្លួន នឹងផ្តល់ការឆ្លើយតបចំពោះតម្រូវការរបស់អ្នកបើកបរ៕