ជាមួយគ្នានេះ Lexus ក៏បានបង្ហោះវីដេអូឃ្លីបខ្លីមួយ ដើម្បីបង្អួតពីរូបរាងខ្លះៗរបស់រថយន្ត IS នេះផងដែរ។ បើប្រៀបធៀបទៅនឹង IS ស៊េរីមុន វាទទួលបានការឌីហ្សាញថ្មីទាំងស្រុង ហើយបំពាក់ចង្កៀងក្រោយបែបត្រវែង រត់កាត់ពេញគូទក្រោយតែម្តង។ ក្នុងនោះ Lexus ក៏បង្ហាញឲ្យឃើញពីឡូហ្គូ F Sport និង IS 350 ផងដែរ។
តាមរយៈឡូហ្គូ IS 350 នេះ គេអាចសន្និដ្ឋានថា វានឹងប្រើម៉ាស៊ីន V6 ខណៈ IS ស៊េរីមុនដែលប្រើម៉ាស៊ីននេះមានកម្លាំង ៣១១សេះ។ IS ជំនាន់ថ្មីទាំងអស់ នឹងប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ ខណៈម៉ូដែលបំពាក់ម៉ាស៊ីន V6 ក៏មានជម្រើសប៉ុងពីរដែរ។
មិនតែប៉ុណ្ណោះ Lexus ទំនងជានឹងចេញម៉ូដែល IS 500 ដែលបំពាក់ម៉ាស៊ីន Twin-turbo V6 មានកម្លាំងជាង ៤០០សេះទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម៖