[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដែលពិសេស Lexus IS F Sport Mode Black IV ផលិតសម្រាប់តែទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៣៨ ២៤២ ដុល្លារ ដល់ ៤១ ១៥៨ ដុល្លារ ។
Lexus IS F Sport Mode Black IV ផ្តល់នៅជម្រើសថាមពលម៉ាស៊ីនចំនួន ២ រួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។
- ម៉ាស៊ីន hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ។
បើប្រៀបធៀបទៅនឹងម៉ូដែល IS ស្តង់ដារ គឺម៉ូដែល IS F Sport Mode Black IV មានភាពលេចធ្លោជាង ដោយបានបំពាក់ថាសកង់សស្ព័រថ្មីរបស់ក្រុមហ៊ុន BBS brand ខណៈផ្នែកខាងក្រៅរួមមាន ថាសកង់, កញ្ចក់ចំហៀង និងស៊ុមកញ្ចក់ត្រូវបានតុបតែងជាមួយពណ៌ខ្មៅ ដើម្បីបន្ថែមនៅភាពស្ព័រមួយកម្រិតថែមទៀត ។
ចំពោះនៅផ្នែកខាងក្នុងបានតុបតែងជាមួយឈើនៅលើដៃចង្កូត និងដៃទ្វារ ព្រមទាំងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាប្រព័ន្ធកាមេរ៉ា Panoramic View Monitor ជាស្តង់ដារទៀតផង ៕