[ទីផ្សារបរទស] ក្រុមហ៊ុន Lexus Vietnam ទើបតែបានធ្វើការប្រកាសចេញនៅម៉ូដែល F ជាមួយនឹងការផលិតផលបែប F Sport។ នេះជាលើកទីមួយហើយដែលរថយន្ត Lexus ក្នុងប្រទេសវៀតណាមមានប្រភេទ Sport ហើយមុននេះម៉ូដែល F Sport ត្រូវបាននាំចូលឯកជនក្នុងចំនួនកំណត់ប៉ុណ្ណោះ។
សម្រាប់ Lexus F Sport ត្រូវបានដាក់ជាផលិតផល high-performance ក្នុងគោលបំណងសម្រាប់អតិថិជនដែលចូលចិត្តបទពិសោធន៍នៃការបើកបរ ស្រដៀងទៅនឹងរថយន្ត AMG របស់ Mercedes-Benz ឬ BMW’s M Performance ជាដើម។
ម៉ូដែល៣ដែល Lexus បានបន្ថែមក្នុងប្រភេទ F Sport នេះរួមមាន IS, ES និង RX ។ ជាពិសេស ៣ ម៉ូដែលថ្មី រួមមាន Lexus IS 300 F Sport មានតម្លៃចាប់ពី ១១២ ៧០០ ដុល្លារ , Lexus ES 250 F Sport មានតម្លៃ ១១៦ ២២២ ដុល្លារ និងម៉ូដែលប្រភេទ Lexus RX 300 F Sport មានតម្លៃ ១៤៥ ២៧៨ ដុល្លារ ។
បើនិយាយពីដំណើរការវិញ រថយន្ត Lexus IS 300 F Sport និង RX 300 F Sport ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ផលិតកម្លាំងបាន ២៤១ សេះ និង ២៣៥ សេះ ។ ខណៈដែរ ម៉ូដែល ES 250 F Sport ប្រភេទ sedan ខ្នាតកណ្តាល ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ២,៥ លីត្រ I4 ជាមួយការផលិតកម្លាំងបាន ២០៤ សេះ ។
សម្រាប់បច្ចេកវិទ្យាជំនួយប្រតិបត្តិការគួរឱ្យកត់សម្គាល់រួមមាន AVS adaptive suspension, ASC engine sound simulation នៅលើ IS 300 F Sport, របារទប់លំនឹងខាងមុខ/ខាងក្រោយ, កញ្ចប់សុវត្ថិភាពឆ្លាតវៃ intelligent safety package ជាមួយ Warning function, pre-collision, lane-keeping assist និង blind-spot warning ជាដើម៕