Lexus បញ្ជាក់ថា នឹងបញ្ចេញឡានអគ្គិសនី LF-Z ក្នុងរយៈពេល ១៤ខែ

ក្រុមហ៊ុន Lexus បានបញ្ជាក់ហើយថា គំរូរថយន្តអគ្គិសនី LF-Z Electrified Concept នឹងចេញម៉ូដែលសម្រាប់លក់ ក្នុងរយៈពេល ១៤ខែទៀត។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានប្រកាសព័ត៌មាននេះ ក្នុងអំឡុងពេលធ្វើសន្និសីទកាសែត ក្នុងរដ្ឋ Texas កាលពីដើមសប្តាហ៍កន្លងទៅនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Lexus LF-Z Electrified ម៉ូដែលសម្រាប់លក់ នឹងប្រើគ្រោងឆ្អឹង e-TNGA ដូចទៅនឹងគំរូរថយន្ត Toyota bZ4X Concept ដែលត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទកាសែតខាងលើផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus បញ្ជាក់ថា LF-Z Electrified អាចនឹងមិនមានរូបរាងដូចគំរូរថយន្តទាំងស្រុង ប៉ុន្តែក៏ស្រដៀងនេះដែរ។

រថយន្ត Lexus LF-Z Electrified មានការឌីហ្សាញរូបរាងកាចខ្លាំង ជាពិសេសចង្កៀងមុខក្រោយ LED រាងស្រួចៗរបស់វា។ យ៉ាងណាមិញ វាក៏នៅតែបំពាក់ប៉ាណាមុខ spindle grille ប្រចាំត្រកូលរបស់ Lexus ដែរ ថ្វីបើវាគ្មានរន្ធសម្រាប់បឺតខ្យល់ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម