Lexus មានកូន SUV តូចមួយទៀតត្រៀមប្រកាសចេញ ឈ្មោះថា BX

ពេល​នេះ​​ម៉ូដែល Lexus ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​បំផុត​នោះ​គឺ Lexus UX ដែល​មាន​តម្លៃ​ចាប់​ពី ៣២ ៣០០ ដុល្លារ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។

ប៉ុន្តែ​បើ​តាម​វិបសាយ​ចិន Autohome បាន​ឲ្យ​ដឹង​ថា​ត្រកូល​រថយន្ត​ Lexus នឹង​មាន​ការ​ផ្លាស់​ប្ដូរ​បន្ថែម​ទៀត ដោយ​ Lexus កំពុង​ត្រៀម​រថយន្ត SUV ទំហំ​តូច​ជាង​នេះ​ដែល​ឲ្យ​ឈ្មោះ​ថា​ម៉ូដែល BX។ រថយន្ត BX នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា Toyota Yaris Cross ឆ្នាំ ២០២១ ដែល​ទើប​ប្រកាស​ចេញ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ខាង​លើ​និយាយ​ថា​ BX អាច​នឹង​ប្រកាស​ចេញ​នា​ឆ្នាំ ២០២៣ ហើយ​វា​នឹង​មាន​ប្រើ​ប្រាស់​រចនាបថ​ខ្លះៗ​របស់ UX ប៉ុន្តែ​នឹង​មិន​មាន​កម្ពស់​ខ្ពស់​ដូច​ជា Toyota Yaris Cross នោះ​ឡើយ។ ចំពោះ​ម៉ាស៊ីន​របស់​វា​វិញ​អាច​ជា​ប្រភេទ Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ១,៥លីត្រ ជា​មួយ​ម៉ូទ័រ​អគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម