LG ចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយដល់រថយន្តអគ្គិសនី​របស់ Toyota ទាំងអស់​នៅ​អាមេរិក​ចាប់ពី​ឆ្នាំ ២០២៥

[បរទេស] កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យា LG Energy Solution និងក្រុមហ៊ុនផលិតរថយន្ត Toyota បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អាគុយរយៈពេលវែង សម្រាប់រថយន្តអគ្គិសនីសុទ្ធ BEV របស់ Toyota ដែលលក់នៅសហរដ្ឋអាមេរិក ។

ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រោមកិច្ចសន្យា ក្រុមហ៊ុន LG Energy Solution នឹងផ្គត់ផ្គង់អាគុយរថយន្តដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ២០ ជីហ្គាវ៉ាត់ (20GWh) ចាប់ពីឆ្នាំ ២០២៥ នឹងត្រូវបានផលិតនៅរោងចក្ររបស់ LG Energy Solution នៅឯ Michigan factory ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការផលិតកម្មអាគុយរបស់ក្រុមហ៊ុន LG Energy Solution នឹងគាំទ្រដល់ការពង្រីករថយន្តអគ្គិសនីរបស់ Toyota ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតផលច្រើនផ្លូវរបស់ខ្លួន រួមទាំងរថយន្តអគ្គិសនីសុទ្ធ BEV ថ្មីដែលត្រូវផលិតនៅរោងចក្រ Toyota Motor Manufacturing រដ្ឋ Kentucky ឆ្នាំ ២០២៥ ផងដែរ ។ លើសពីេនះ ជួយដល់​ផ្នែក​អគ្គិសនី​របស់​រថយន្ត​របស់  TOYOTA និង LEXUS ដែលគ្រោងនឹងដាក់លក់រថយន្ត BEV ជាង ៣០ ម៉ូដែលនៅទូទាំងពិភពលោក ហើយផលិតរថយន្ត BEV ដល់ទៅ ៣,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០៣០ ។

ដើម្បីបំពេញកិច្ចព្រមព្រៀងផ្គត់ផ្គង់នេះ LG Energy Solution នឹងវិនិយោគនៅទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្ររបស់ខ្លួននៅ Michigan ដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មថ្មីសម្រាប់កោសិកាថ្ម និងម៉ូឌុលពិសេសសម្រាប់ Toyota វាត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ។

មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងដ៏សំខាន់នេះគឺជាកិច្ចព្រមព្រៀងផ្គត់ផ្គង់តែមួយដ៏ធំបំផុតរបស់ក្រុមហ៊ុន LG Energy Solution ដែលត្រូវបានធានានៅខាងក្រៅកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា។ បច្ចុប្បន្នក្រុមហ៊ុននេះផ្គត់ផ្គង់ថ្មដល់ក្រុមហ៊ុនផលិតរថយន្តឈានមុខគេចំនួន ៥ នៅទូទាំងពិភពលោកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម