Li Auto បង្ហាញរូបរាងឡាន SUV អគ្គីសនីសុទ្ធដំបូងគេរបស់ខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Li Auto បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត i8 ប្រភេទ SUV ប្រើអគ្គិសនីសុទ្ធដំបូងគេរបស់ខ្លួន គ្រោងដាកលក់នៅពាក់កណ្តាលឆ្នាំ ២០២៥ នៅប្រទេសចិន ។

តាមរូបភាពដែលបង្ហាញនេះ យើងឃើញថា រថយន្តនេះមានលក្ខណៈស្ព័របែប minimalistic ដោយផ្នែកខាងមុខស្រដៀងគ្នាទៅនឹងម៉ូដែល Li Mega ប្រភេទ minivan ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រព័ន្ធកាមេរ៉ា bi-camera system នៅលើដំបូលផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញបែប minimalistic មានអេក្រង់ភ្លោះ touchscreen ទំហំសរុប ១៥,៣ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD ជាដើម ។ ទាក់ទងទៅនឹងផ្នែកថាមពលវិញ ក្រុមហ៊ុនផលិតរបស់ប្រទេសចិនមួយនេះ មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម