Li Auto បញ្ចេញឡានអគ្គីសនី EV ថ្មី សាកថ្មតែ ១០នាទី ជិះបាន ៥០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Li Auto បានបញ្ចេញនៅម៉ូដែលបន្ថែមថ្មីផ្សេងទៀតដែលឲ្យឈ្មោះថា Li i6 ប្រភេទ Mid-size SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ២៧ ៩០០ ដុល្លារ នឹងគ្រោងនឹងចេញលក់ជាផ្លូវការក្នុងទីផ្សារប្រទេសចិន នៅចុងឆ្នាំ ២០២៥ នេះ ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង 800V high-voltage architecture ដំ​ណើរការដោយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣៣៥ សេះ ផ្គួបជាមួយអាគុយ ដែលសាកថ្មត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងទៅនឹងម៉ូដែល Li i8 ជាមួយប៉ាណាបិទជិត និងចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រព័ន្ធចាប់សញ្ញា LiDAR លើដំបូល ក្នុងការជំនួយទៅដល់ប្រព័ន្ធ ADAS ផងដែរ ។ ខណៈផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម