Li Auto ពន្លឿនការពង្រីកខ្លួនជាសកល តាមរយៈការឈានជើងចូលទៅកាន់ទីផ្សារប្រទេសចំនួន៣បន្ថែមទៀត

ក្រុមហ៊ុនផលិតយានយន្តថាមពលថ្មី (NEV) របស់ចិន Li Auto បានប្រកាសនៅថ្ងៃនេះ អំពីការឈានជើងចូលទៅកាន់ទីផ្សារប្រទេសអេហ្ស៊ីប, កាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ជាផ្លូវការ ដែលបង្ហាញពីការបង្កើនល្បឿននៃយុទ្ធសាស្ត្រពង្រីកខ្លួនជាសកលរបស់ខ្លួន។

Li Auto takes on Tesla's Model Y by pricing new L6 SUV deliberately lower as cutthroat discounts persist in China | South China Morning Postការបោះជំហាននេះធ្វើឡើងបន្ទាប់ពីការបង្កើតមជ្ឈមណ្ឌលលក់រាយដែលមានការអនុញ្ញាតនៅក្រៅប្រទេសដំបូងគេរបស់ខ្លួន នៅក្នុងប្រទេសអ៊ូបេគីស្ថានកាលពីខែតុលា ជាកន្លែងដែលក្រុមហ៊ុនបានចាប់ផ្តើមលក់រថយន្តប្រភេទ extended-range (EREV) ម៉ូឌែល L9, L7 និង L6។

ការបង្កើតបណ្តាញលក់ និងការដាក់បង្ហាញផលិតផលយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអន្តរជាតិចំនួន៤ ក្នុងរយៈពេលដ៏ខ្លីនេះ បានបញ្ជាក់ឲ្យឃើញច្បាស់ពីការបង្កើនល្បឿនយ៉ាងខ្លាំងនៃការពង្រីកខ្លួនទៅកាន់ក្រៅប្រទេសរបស់ក្រុមហ៊ុន Li Auto។ នៅក្នុងទីផ្សារថ្មីនេះ Li Auto នឹងដាក់បង្ហាញរថយន្ដម៉ូឌែលកំពូលប្រភេទ (Flagship) ទាំង៣របស់ខ្លួនក្នុងពេលដំណាលគ្នាគឺ Li L9, Li L7 និង Li L6។

Li Auto, Tesla's top EV rival in China, eyes sales increase of up to 19 per cent as it reports record profit and revenue | South China Morning Postក្រៅពីការឈានចូលទៅកាន់ទីផ្សារថ្មីនេះ Li Auto ក៏កំពុងពង្រឹងសមត្ថភាពបន្ស៊ាំផ្នែកបច្ចេកទេសជាសកលរបស់ខ្លួនផងដែរ តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។ ក្រឡេកទៅមើលពេលអនាគត Li Auto បានរៀបចំផែនការយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍផលិតផលនាពេលខាងមុខ ដោយម៉ូឌែលរថយន្ដថ្មីៗដែលគ្រោងនឹងដាក់លក់ក្នុងឆ្នាំ ២០២៦ ត្រូវបានរចនាឡើងដោយគិតគូរពីបទប្បញ្ញត្តិទីផ្សារក្រៅប្រទេស តាំងពីដំណាក់កាលស្រាវជ្រាវដំបូងមកម្ល៉េះ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ Li Auto បាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃការលក់។ យោងតាមសារព័ត៌មានចិន 36kr កាលពីពាក់កណ្តាលខែតុលាឆ្នាំនេះ Li Auto បានបើកកិច្ចប្រជុំយុទ្ធសាស្ត្ររដូវស្លឹកឈើជ្រុះបិទទ្វាររយៈពេល៣ថ្ងៃនៅទីក្រុងប៉េកាំង។ ក្នុងអំឡុងកិច្ចប្រជុំនេះ ក្រុមហ៊ុនបានពិនិត្យឡើងវិញនូវបញ្ហាផ្សេងៗ រួមមានការធ្លាក់ចុះនៃការលក់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រផលិតផល។ ជាលទ្ធផល ពួកគេបានសម្រេចចិត្តកែសម្រួលម៉ូឌែលរថយន្ត ការផ្តល់ជូនផលិតផល និងវិធីសាស្ត្រ R&D ព្រមទាំងពន្លឿនការពង្រីកខ្លួនជាអន្តរជាតិ និងបង្កើនការវិនិយោគលើផ្នែកបញ្ញាសិប្បនិម្មិត (AI)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Li Auto Posts 33,181 Deliveries in Nov, Marking Sixth Month of Decline | ChinaEVHomeនៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រឆ្នាំនេះ Li Auto បានទទួលស្គាល់ថា “កំហុសដ៏ធំបំផុតរបស់ខ្លួនគឺការបង្អង់ការពង្រីកខ្លួនជាអន្តរជាតិឲ្យបានពេញលេញ”។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនគ្រោងនឹងពន្លឿនការចូលទៅកាន់ទីផ្សារពិភពលោកជាផ្លូវការឱ្យបានកាន់តែខ្លាំងក្លាបំផុត។

កន្លងមក ការលក់នៅទីផ្សារអន្តរជាតិរបស់ Li Auto គឺពឹងផ្អែកលើការនាំចេញស្របគ្នា (parallel exports) ទៅកាន់ទីផ្សារដូចជា ប្រទេសរុស្ស៊ី តំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ដែលមានបរិមាណនាំចេញខ្ពស់បំផុតរហូតដល់ ៤,០០០ គ្រឿងក្នុងមួយខែ។ សារព័ត៌មាន 36kr បានរាយការណ៍ថា រថយន្ត Li Auto L9 ដែលមានតម្លៃ ៦៣,០០០ ដុល្លារ អាចលក់បានក្នុងតម្លៃដល់ទៅ ១២៦,០០០ ដុល្លារ នៅក្នុងប្រទេសរុស្ស៊ី តាមរយៈការនាំចេញស្របគ្នានេះ ដែលធ្វើឲ្យតម្លៃរបស់វាឡើងរហូតដល់ទ្វេដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម