
រថយន្តអគ្គិសនី Li i8 បានចាប់ផ្តើមបើកទទួលការទិញកក់ទុកមុន (presales) នៅប្រទេសចិន ជាមួយនឹងតម្លៃចន្លោះពី ៤៨ ៧៥០ ដល់ ៥៥ ៧២០ ដុល្លារ។ រថយន្តនេះជាប្រភេទរថយន្ដ SUV Crossover ៦ កៅអី ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ (4WD) អាចផលិតកម្លាំង ៥៣៦សេះ និងអាចបើកបរបាន ៧២០ គីឡូម៉ែត្រ។
រថយន្ត Li i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៧៤០មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។ រថយន្ដនេះមានមេគុណអូសទាញ (drag coefficient) ០.២១៨ Cd បើប្រៀបទៅនិង Tesla Model Y មានមេគុណអូសទាញ ០.២២០ Cd។ តម្លៃ Cd ដូច្នេះ Li i8 មានគុណអូសទាញ ទាបជាង ជាហេតុធ្វើឲ្យវា អាចបើកបរស្ងាត់ជាង និងការប្រើប្រាស់ថាមពលទាបជាង សម្រាប់ការបើកបរនៅលើផ្លូវហាយវេ។ រថយន្ដនេះនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ២៩ ខែកក្កដា ហើយដឹកជញ្ជូនឲ្យអតិថិជនរបស់ខ្លួននៅខែសីហាខាងមុខ។
រថយន្ត i8 បានក្លាយជាម៉ូឌែលដំបូងរបស់ត្រកូល Li ដំបូងគេដែលប្រើចង្កូតពណ៌ស។ នៅផ្នែកខាងក្នុងរថយន្តនេះ បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៧ អុីញចំនួន២ កន្លែងសាកថ្មឥតខ្សែមានមុខងារបញ្ចុះកម្ដៅ ឧបករណ៍បំពងសំឡេងបំពាក់នៅពីមុខអ្នកបើកបរ ដំបូលកញ្ចក់ (sunroof) មានសមត្ថភាពរារាំងកាំរស្មី UV បាន ៩៩.៩% ភ្លើង (ambient lighting)។ ចំពោះកៅអីរបស់រថយន្ដ Li i8 បំពាក់មកជាមួួយស្នោកម្រាស់ ៣០មីលីម៉ែត្រជួយបង្កើនភាពទន់ល្មើយនិងផាកសុខភាព។
កៅអីជួរទីពីរខាងស្តាំនៃ i8 អាចចុះឲ្យផ្ដេតដល់ ១៤៥ដឺក្រេ និងមានកន្លែងដាក់ជើងដែលអាចពន្លូតបាន ដំណើរការថាមពលអគ្គិសនីជាមួយមុំអតិបរមា ៧៨ ដឺក្រេ មានអេក្រង់កម្សាន្ដបំពាក់នៅដំបូលសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយនិងមានតុបត់ចំនួន២។
រថយន្ត i8 បំពាក់មកជាមួយអាគុយពីរជម្រើសក្នុងនោះរួមមានអាគុយទំហំ ៩០.១ kWh និង ៩៧.៨ kWh រថយន្ដក៏គាំទ្របច្ចេកវិទ្យាសាកថ្មលឿន 5C សាកថ្ម១០នាទី បើកបានចម្ងាយ ៥០០គីឡូម៉ែត្រ។ រថយន្តនេះដំណើរដោយម៉ូទ័រអគ្គិសនីចំនួនពីរ 4WD ស្តង់ដារ។ ចំពោះម៉ូទ័រអគ្គិសនីខាងមុខរបស់វាមានកម្លាំងអតិបរមា ២០១ សេះ ខណៈម៉ូទ័រអគ្គិសនីខាងក្រោយអាចផលិតកម្លាំង ៣៣៥សេះ។ រថយន្ថនេះអាចបើកបរល្បឿនអតិបរមារ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕