Li Auto i8 សាកមួយពេញជិះបាន៧២០គ.ម បើកទទួលការទិញ​កក់​ទុកជាមួយតម្លៃជាង៤មុឺនដុល្លារ

រថយន្តអគ្គិសនី Li i8 បាន​ចាប់ផ្តើម​បើកទទួល​ការទិញ​កក់​ទុកមុន (presales) នៅ​ប្រទេស​ចិន ជាមួយ​នឹង​តម្លៃ​ចន្លោះ​ពី ៤៨ ៧៥០ ដល់ ៥៥ ៧២០ ដុល្លារ​។ រថយន្តនេះជាប្រភេទរថយន្ដ SUV Crossover ៦ កៅអី ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ (4WD) អាចផលិតកម្លាំង ៥៣៦សេះ និងអាចបើកបរបាន ៧២០ គីឡូម៉ែត្រ។

Regulatory filing: Li Auto files for Li i8 electric SUV - CnEVPostរថយន្ត Li i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៧៤០មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ០៥០មម។ រថយន្ដនេះមាន​មេគុណ​អូសទាញ (drag coefficient) ០.២១៨ Cd បើប្រៀបទៅនិង Tesla Model Y  មាន​មេគុណ​អូសទាញ ០.២២០ Cd។ តម្លៃ Cd ដូច្នេះ Li i8 មានគុណ​អូសទាញ ​ទាប​ជាង​ ជាហេតុធ្វើឲ្យវា អាច​បើកបរ​ស្ងាត់​ជាង និង​ការ​ប្រើប្រាស់​ថាមពល​ទាប​ជាង​ សម្រាប់ការបើកបរនៅ​លើ​ផ្លូវ​ហាយវេ។ រថយន្ដនេះនឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា ហើយដឹកជញ្ជូនឲ្យអតិថិជនរបស់ខ្លួននៅខែសីហាខាងមុខ។

Li Auto i8 Unveiled in China as Brand's First All-Electric SUV | Carz  Automedia Malaysiaរថយន្ត i8 បាន​ក្លាយ​ជា​ម៉ូឌែលដំបូងរបស់ត្រកូល Li ដំបូង​គេ​ដែល​ប្រើ​ចង្កូត​ពណ៌​ស។ នៅផ្នែក​ខាងក្នុង​រថយន្ត​នេះ​ បានបំពាក់មកជាមួយអេក្រង់​កម្សាន្ដទំហំ ១៥.៧ អុីញ​ចំនួន២ កន្លែង​សាក​ថ្ម​ឥត​ខ្សែ​​មានមុខងារបញ្ចុះកម្ដៅ ​​ ឧបករណ៍​បំពង​សំឡេង​បំពាក់នៅ​ពីមុខ​អ្នកបើកបរ ​ដំបូល​កញ្ចក់ (sunroof) មានសមត្ថភាពរារាំង​កាំរស្មី UV បាន ៩៩.៩% ភ្លើង​ (ambient lighting)។ ចំពោះកៅអី​របស់រថយន្ដ Li i8 បំពាក់មកជាមួួយ​ស្នោកម្រាស់ ៣០មីលីម៉ែត្រ​ជួយ​បង្កើន​ភាព​ទន់​ល្មើយនិងផាកសុខភាព។

កៅអី​ជួរ​ទីពីរ​ខាងស្តាំ​នៃ i8 អាច​ចុះឲ្យផ្ដេត​ដល់ ១៤៥ដឺក្រេ ​និងមាន​កន្លែង​ដាក់​ជើង​ដែល​អាច​ពន្លូត​បាន ដំណើរការ​ថាមពល​អគ្គិសនី​ជាមួយ​មុំ​អតិបរមា ៧៨ ដឺក្រេ មានអេក្រង់កម្សាន្ដបំពាក់នៅដំបូលសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយនិងមានតុបត់ចំនួន២។

The new Li Auto i8 is gearing up to make its debut in the Chinese market by  late Julyរថយន្ត i8 បំពាក់មកជាមួយ​អាគុយ​ពីរ​ជម្រើសក្នុងនោះរួមមានអាគុយទំហំ ៩០.១ kWh និង ៩៧.៨ kWh រថយន្ដក៏គាំទ្រ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន 5C សាកថ្ម១០នាទី ​បើកបានចម្ងាយ ៥០០គីឡូម៉ែត្រ។ រថយន្តនេះ​ដំណើរដោយម៉ូទ័រ​អគ្គិសនីចំនួនពីរ 4WD ស្តង់ដារ។ ចំពោះម៉ូទ័រ​អគ្គិសនី​ខាងមុខ​របស់​វា​មាន​កម្លាំង​អតិបរមា ២០១ សេះ ខណៈម៉ូទ័រ​អគ្គិសនី​ខាងក្រោយ​អាចផលិតកម្លាំង ៣៣៥សេះ។ រថយន្ថនេះអាចបើកបរល្បឿន​អតិបរមា​រ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

The new Li Auto i8 is gearing up to make its debut in the Chinese market by  late July

ផ្ទាំងផ្សាយពាណិជ្ជកម្ម