Lincoln ឈប់ផលិតឡាន Sedan មកផលិត SUV សុទ្ធវិញ

ក្រុមហ៊ុន​រថយន្ត Lincoln ដែល​ម៉ាក​យីហោ​ប្រណីត​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Ford បាន​សម្រេច​ចិត្ត​បោះបង់​ការ​ផលិត​រថយន្ត​ប្រភេទ Sedan ដោយ​ក្រុមហ៊ុន​បាន​បញ្ជាក់​រថយន្ត​ម៉ូដែល​ Continental នឹង​បញ្ចប់​ការ​ផលិត​នា​ចុង​ឆ្នាំ​​នេះ។

ការ​សម្រេច​ចិត្ត​ឈប់​ផលិត​ Continental ដែល​ជា​រថយន្ត​ Sedan មួយ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Lincoln ក៏​ដោយ​សារ​តែ​ចំនួន​លក់​រថយន្ត Sedan បាន​បន្ត​​ដាំ​ក្បាល​ចុះ​នៅ​សហរដ្ឋអាមេរិក។ គួរ​ដឹង​ថា Lincoln បាន​​​ឈប់​ផលិត​រថយន្ត Continental នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០០៣។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន​បាន​បញ្ចេញ​​លក់​រថយន្ត​ Continental ជំនាន់​ថ្មី ដែល​ឆ្នាំ​ដំបូង​វា​អាច​លក់​បាន​ ១២ ០១២​គ្រឿង ប៉ុន្តែ​បាន​ធ្លាក់​មក​នៅ​ជិត​ ៦៦០០គ្រឿង ក្នុង​ឆ្នាំ ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​ក្រោយ​​ពី​រថយន្ត Continental ត្រូវ​បញ្ឈប់​ការ​ផលិត ​រថយន្ត​​របស់​ Lincoln ​នឹង​មាន​​តែ​ប្រភេទ SUV ប៉ុណ្ណោះ ក្នុង​នោះ​រួម​មាន Navigator, Naultilus, Aviator និង Corsair។ គេ​រំពឹង​ថា Lincoln នឹង​បង្ហាញ​ចេញ​រថយន្ត SUV អគ្គិសនី​​ដំបូង​នា​​ចុង​ឆ្នាំ ២០២១ ឬ​ដើម​ឆ្នាំ ២០២២​ ខាង​មុខ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម