Lincoln Continental ១គ្រឿងចុងក្រោយនឹងបង្ហាញមុខ ខណៈឡាន Sedan នេះនឹងត្រូវអស់ជីវិត

រថយន្ត Lincoln Continental ត្រូវបានប្រកាសឈប់ផលិតជាផ្លូវការ ខណៈមួយគ្រឿងចុងក្រោយបង្អស់នឹងត្រូវចាកចេញពីរោងចក្រផលិត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

ចំនួនលក់នៃរថយន្ត Continental បានឡើងខ្លាំងកាលពីឆ្នាំ២០១៧ ដោយពេលនោះលក់បាន ១២ ០១២គ្រឿងឯណោះ។ ទោះជាយ៉ាងណាក៏ដោយ ចាប់ពីពេលនោះមកចំនួនលក់បានដាំក្បាលធ្លាក់ចុះរហូត។ នៅឆ្នាំ២០១៨ Lincoln លក់រថយន្ត Sedan នេះបានតែ ៨ ៧៥៨គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ចំនួនលក់ខាងលើបានបន្តធ្លាក់ចុះមកសល់ត្រឹម ៦ ៥៨៦គ្រឿងនៅឆ្នាំ២០១៩ និង ៣ ៨៧២គ្រឿង គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ នេះ។

យ៉ាងណាក៏ដោយ រថយន្ត Lincoln Navigator បានជំនួសដំណែង Continental ជារថយន្តលំដាប់ Flagship របស់ក្រុមហ៊ុន ហើយវាក៏ទទួលបានការលក់គ្រាន់តែផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម