ក្រុមហ៊ុនផលិតរថយន្តដ៏ទំនើបរបស់សហរដ្ឋអាមេរិច Lincoln បានប្រកាសចេញរថយន្តដែលលក់ដាច់បំផុតមួយរបស់ខ្លួនផងដែរ គឺម៉ូឌែល Nautilus សេរ៊ីឆ្នាំ ២០២១ ជាផ្លូវការ ដោយបានធ្វើការអាប់ដេតផ្នែកខាងក្នុងយ៉ាងប្រណិត និងទំនើប។ ជាមួយការអាប់ដេតផ្នែកខាងក្នុងថ្មី រថយន្ត Nautilus សេរ៊ីឆ្នាំ ២០២១ បានទទួលបានការបំពាក់តាប្លូថ្មី ជាមួយនិងឈើប្រណិត Wide swath, Horizontal element, Switchgear, ចង្កឹះលេខថ្មី ផលិតចេញពីប្រភេទសាច់ព្យាណ៉ូ ដែលមានគុណភាព, អេក្រង់បង្ហាញព័ត៍មាន ទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត បច្ចេកវិទ្យា SYNC 4 ទំហំ ១៣,២អ៊ីញ ដែលអាចប្រើប្រាស់សម្លេងក្នុងការបញ្ជារ។
សម្រាប់ផ្នែកខាងក្រៅនៃ Nautilus ការអាប់ដេត គឺអាចមានភាពងាយសំគាល់ ហើយវាក៏បានបន្ថែមការរចនាតិចតួចលើកាងមុខ និងប៉ាណា។ វាក៏បានជម្រើសពណ៍ថ្មី ចំនួន ៣ គឺ Asher Gray, Green Gem និង Flight Blue។
បន្ថែមពីនេះ វាបានបំពាក់ជាមួយមុខងារ “Phone As A Key” ដែលអាចធ្វើការ ដោះសោរ និងបញ្ឆេះម៉ាស៊ីន តាមរយ:កម្មវីធីទូរស័ព្ទ Lincoln Way ដោយផ្ទាល់។ ព្រមទាំងមុខងារជំនួយការបើកបរ ដូចជា Co-Pilot360, Blind spot detection with cross-traffic alert, Pre-collision assist with automatic emergency braking និង ចង្កៀងខាងមុខ High-beam ដែលឡើងចុះអូតូ ហើយអតិថិជនក៏មានជម្រើសកម្មង់នូវកញ្ចប់ Co-Pilot360 Plus សម្រាប់បន្ថែមមុខងារ Adaptive Cruise Control, Enhanced active park assist, Evasive steering assist និងកាំមេរ៉ា ៣៦០ដឺក្រេ។
រថយន្ត Nautilus សេរ៊ីឆ្នាំ ២០២១ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ២៥០សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ។ អតិថិជនក៏មានជម្រើស ម៉ាស៊ីនចំណុះ ២,៧លីត្រ Twin-turbo V6 កម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៥១៥ញ៉ូតុនម៉ែត្រ ផងដែរ។
សម្រាប់ រថយន្ត Lincoln Nautilus សេរ៊ីឆ្នាំ ២០២១ នឹងមានវត្តមាននៅលើទីផ្សារសហរដ្ឋអាមេរិច នាឆ្នាំក្រោយ ចំណែកតម្លៃគឺនឹងប្រកាសនៅពេលជិតចេញលក់ជាផ្លូវការ៕