Lucid គ្រោងបង្កើតរោងចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅ ត្រឹមឆ្នាំ២០២៦

[ទីផ្សារបរទេស] ក្រុមហ៊ុន Lucid ចង់បង្កើតរោងចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅឆ្នាំ២០២៥ ឬ ២០២៦ ដើម្បីដំណើរការជាមួយនឹងរោងចក្រដែលមានស្រាប់នៅក្នុងសហរដ្ឋអាមេរិក។ ដោយ Public Investment Fund (PIF) គឺជាម្ចាស់ភាគហ៊ុនធំបំផុត ដូចនេះក្រុមហ៊ុនកំពុងត្រូវបានជម្រុញអោយបង្កើតរោងចក្រផលិតនៅក្នុងប្រទេស។

ក្នុងនោះត្រូវបានគេយល់ថា PIF នឹងបញ្ចេញប្រាក់ជាច្រើនសម្រាប់រោងចក្រនេះ។ របាយ​ការណ៍​បញ្ជាក់​ថា​ទីតាំង​រោងចក្រនោះ​អាច​ស្ថិត​នៅ​ក្នុង​ទីក្រុង​ថ្មី​នៃ​ Neom។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានក្រុមហ៊ុន Lucid លោក Andrew Liveris បានប្រាប់សារព័ត៌មាន Bloomberg ថា “ឥឡូវនេះយើងកំពុងផលិត និងលក់រថយន្តដោយជោគជ័យនៅសហរដ្ឋអាមេរិក ការយកចិត្តទុកដាក់របស់យើងកំពុងងាកទៅរករោងចក្រនេះនៅទីនេះ” ។ ខណៈក្នុងអំឡុងសន្និសីទ Liveries ក៏បានទទួលស្គាល់ថាក្រុមហ៊ុនផលិតរថយន្តកំពុងជួបប្រទះបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

 

ព័ត៌មានអំពីផែនការរបស់ Lucid ក្នុងការសាងសង់រោងចក្រនៅប្រទេសអារ៉ាប៊ីសាអូឌីតកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុនបានបញ្ជាក់ថាខ្លួននឹងពង្រីកទៅអឺរ៉ុបនៅឆ្នាំនេះ។ លើសពីនេះទៀត ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការលក់រថយន្តទៅកាន់មជ្ឈិមបូព៌ានៅឆ្នាំនេះ ខណៈពេលដែលការកក់ទិញរថយន្តនៅក្នុងប្រទេសចិននឹងបើកនៅឆ្នាំ ២០២៣។

ដោយនេះមិនមែនជាដំណឹងល្អទាំងអស់សម្រាប់ Lucid ។ នៅខែធ្នូ ឆ្នាំ ២០២១ គណៈកម្មការមូលប័ត្រអាមេរិកបានកោះហៅក្រុមហ៊ុនផលិតរថយន្តដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើកិច្ចព្រមព្រៀង ២៤ ពាន់លានដុល្លាររបស់ខ្លួន ជាមួយនឹងក្រុមហ៊ុន Churchill Capital Corp. IV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម