Lucid Air Dream Edition សាកភ្លើងម្តងជិះបាន ៩០០គ.ម នឹងដាក់លក់តម្លៃស្មើ Lexus 570 នៅខ្មែរ

ក្រុមហ៊ុន Lucid ទើបតែបានប្រកាសចេញផែនការផលិតផលរបស់ខ្លួន សម្រាប់ទីផ្សារអឺរ៉ុប ដោយខ្លួននឹងចេញលក់ម៉ូដែល Lucid Air Dream Edition ដំបូងបង្អស់ ទាំងប្រភេទ Range និង Performance។

រថយន្ត Lucid Air Dream Edition ប្រភេទ Euro-spec នឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៧វិនាទីប៉ុណ្ណោះ ហើយមានចម្ងាយបើកបរដល់ទៅ ៩០០គីឡូម៉ែត្រឯណោះ។

ពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ចំពោះទីផ្សារអឺរ៉ុប រថយន្ត Lucid Air Dream Edition នេះ នឹងត្រូវដាក់លក់ក្នុងចំនួនមានកំណត់ ជាមួយនឹងតម្លៃ៖

  • ចាប់ពីខ្ទង់ ២៣០ ១៣០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់
  • ចាប់ពី ២៣៤ ៣៦០ដុល្លារ នៅក្នុងប្រទេសហូឡង់
  • ចាប់ពី ២០០ ៦០០ដុល្លារ នៅក្នុងប្រទេសស្វីស
  • ចាប់ពី ១៩០ ៧៧០ដុល្លារ នៅក្នុងប្រទេសន័រវែស

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lucid និយាយថា ខ្លួននឹងទទួលយកការកក់ពីអតិថិជននៅក្នុងប្រទេសផ្សេងទៀត ដូចជា អូទ្រីស, ប៊ែលហ្ស៊ិក, ដាណឺម៉ាក, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ម៉ូណាកូ, អេស្ប៉ាញ, ស៊ុយអែត និង អង់គ្លេស ផងដែរ ដោយអតិថិជនត្រូវចំណាយត្រឹមត្រឹម ៣២០ដុល្លារប៉ុណ្ណោះ សម្រាប់ការកក់៕

Sponsored