Lucid Air Grand Touring Performance កម្លាំងដល់ ១០៥០សេះ តែតម្លៃជិត ១៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Lucid Motors បានបង្ហាញចេញនូវរថយន្តអគ្គិសនីប្រភេទកម្លាំងខ្លាំងថ្មី ហៅថា Lucid Air Grand Touring Performance ដែលមានកម្លាំងដល់ទៅ ១ ០៥០សេះ និងចម្ងាយបើកបរ ៧១៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីកម្លាំងខ្លាំង និងអាចបើកបរបានឆ្ងាយនេះ មានតម្លៃ ១៧៩ ០០០ដុល្លារ ហើយនឹងចេញលក់នៅខែមិថុនា ឆ្នាំ២០២២ ខាងមុនខេះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lucid Air Grand Touring Performance បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៦វិនាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាអាគុយ ៩០០V+ អនុញ្ញាតឲ្យរថយន្តនេះអាចសាកភ្លើងល្បឿនលឿន ដោយអាចសាកបន្ថែម ៤៨៣គីឡូម៉ែត្រ ប្រើពេលត្រឹម ២១នាទីប៉ុណ្ណោះ តាមរយៈដុំសាក ៣៥០គីឡូវ៉ាត់។

សូមបញ្ជាក់ថា រថយន្តនេះនឹងផ្តល់ជម្រើស ៥ពណ៌ គឺ ស Stellar White, ខ្មៅ Infinite Black, ទឹកប្រាក់ Cosmos Silver, ប្រផេះ Quantum Grey និង ក្រហម Zenith Red៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម