Lucid Motors ថារថយន្តអគ្គិសនីទី២ របស់ខ្លួននឹងផលិតនៅចុងឆ្នាំនេះ ឯតម្លៃលក់លើទីផ្សារគឺក្រោម ៨មុឺនដុល្លារ

[បរទេស]  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lucid Motors បានធ្វើការប្រកាសថា រថយន្តអគ្គិសនីរបស់ខ្លួនគឺ Lucid Gravity ដែលជារថយន្តអគ្គិសនីទី២ បន្ទាប់ពី Lucid Air ដែលបានដាក់លក់នៅក្នុងឆ្នាំ២០២១ នឹងត្រូវចូលសង្វាក់ផលិតកម្មនៅចុងឆ្នាំ២០២៤ នេះហើយ។

ចំពោះការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពី រថយន្តដំបូងបង្អស់របស់ពួកគេ(Lucid Gravity)បានធ្វើការតម្លើងរួចរាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lucid Gravity​​ គឺជារថយន្ត SUV អគ្គិសនី ៧កៅអី ដែលត្រូវបានរំពឹងថានឹងបើកបរបានចម្ងាយខ្ទង់ ៧០៨ គីឡូម៉ែត្រ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលប្រហែលជាមានតម្លៃលក់ក្រោម ៨មុឺនដុល្លារ ហើយគ្រោងចូលសង្វាក់ផលិតកម្មនៅក្នុងខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខនេះ ជាប្រភេទសេរ៊ីឆ្នាំ២០២៥ នេះបើយោងតាម នាយកប្រតិបត្តិរបស់ Lucid លោក Peter Rawlinson។ គួរបញ្ជាក់ថា Lucid Gravity នឹងផលិតនៅក្នុងរោងចក្រ Casa Grande របស់ Lucid ផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម