
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់លក់ Pre-sale នៅរថយន្ត Lynk & Co 900 ប្រភេទ SUV ប្រើអគ្គីសនីលាយសាំង PHEV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤៥ ៥០០ ដុល្លារ ដល់ ៦០ ០០០ ដុល្លារ ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SPA Evo ដំណើរការដោយប្រព័ន្ធ Plug-in hybrid ចំនួន ៣ ៖
- ម៉ាសុចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៧១១ សេះ
- ម៉ាស៊ីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៧២៤ សេះ
- ម៉ាស៊ីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៨៤៥ សេះ ។ ក្នុងនោះ រថយន្តនេះ ប្រើអាគុយទំហំ ៥២,៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនីលាយសាំង អាចបើកបរបានចម្ងាយ ១ ៤៤៣ គីឡូម៉ែត្រ អាចសាកឡើងពី ២០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ១៧នាទី ប៉ុណ្ណោះ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការឌីស្សាញជាជ្រុង មានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ២០ ដល់ ២២ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៦៦ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អ៊ីញ មានកម្រិតបង្ហាញ 6K ចំនួន ២ ដំណើរការដោយប្រព័ន្ធបន្ទះឈីប Nvidia Drive Thor System និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ជាច្រើនមុខងារផងដែរ។ លើសពីនេះ កៅអីជួរទី ២ នៃរថយន្តទំនើបនេះគឺអាចបត់បាន ១៨០ ដឺក្រេ៕