[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lynk & Co 900 ប្រភេទ SUV PHEV ហើយគ្រោងចេញជាផ្លូវការនៅចុងខែមិនា ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SPA Evo platform មានប្រវែងតួខ្លួនសរុប ៥ ២៤០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៨១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១៦០ ម.ម ដំណើរការដោយ៖
- ម៉ាសុីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបាន ៧១២ សេះ
- ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៧២៤ សេះ
- ម៉ាសុីនចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុបបាន ៨៤៥ សេះ មាន Top speed ២០០ គ.ម/ម៉ោង អាចជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៤វិនាទី។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានការរចនាស្រដៀងនឹង Range Rover ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មីរាងស្លីម ក៏ដូចជាថាសកង់ស្ព័រទំហំ ២០ ដល់ ២២ អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបានជម្រើសពណ៌ Polar Night Black, Cloudy Grey, Morning Dawn Blue, Dawn White និង Sunlight Silver ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៦៦ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣០ អ៊ីញ មានកម្រិតបង្ហាញ 6K ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 ចំនួន២ និងបំពាក់ដោយបន្ទះឈីប Nvidia Orin X ឬ Thor និង Lidar សម្រាប់ប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ (ADAS) ៕